ប្រាសាទចង្ហា

ប្រាសាទបាក់បែកស្ថិតនៅតំបន់ដាច់ស្រយាល ហើយពុំមានឯកសារបញ្ជាក់ក្រៅពីបញ្ជីស៊ីសាក។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីថ្មបាយក្រៀមបែរមុខទៅកើតមានយ៉មួយ និងមានទ្វារបញ្ឆោតនៅ ជ្រុងផ្សេងទៀត។ ហោត្រៃធ្វើពីថ្មបាយក្រៀមនៅជ្រុងអាគ្នេយ៍ ហ៊ុមព័ទ្ធដោយកំពែងធ្វើពីថ្មបាយក្រៀម។ ខ្លោងទ្វារនៅខាងកើតមានផ្លូវចូលមួយនិងទ្វារពីរនៅអម។ ខ្លោងទ្វារបញ្ឆោតមួយនៅ ខាងលិចនិងទ្វារបញ្ឆោត មួយនៅផ្នែកខាងក្នុង រួមនិងគូទឹក។

ទីតាំងនៅលើផែនទី