គ្រឹះប្រាសាទតូច

នៅចម្ងាយប្រមាណ ១៥០ម. មានសំណង់ស្ថាបត្យកម្មធ្វើពីឥដ្ឋមួយទៀត ដែលនៅសល់តែគ្រឹះប្រាសាទ មានរាង៤ជ្រុងស្មើ ទំហំ ៤ x ៤ ម. កម្ពស់ ០.៥ ម. បែរមុខទៅលិច។ នៅជុំវិញនោះ គេឃើញសំណល់បុរាណមួយចំនួន ដូចជា ស៊ុមទ្វារ, ចម្លាក់តោ និង ថ្មកាំជណ្តើរ, បំណែកទម្រសិវលិង្គ ព្រមទាំងសិលាចារឹក២ផ្ទាំង សម័យឦសានវរ្ម័នទី១។

ទីតាំងនៅលើផែនទី