ជម្រកសត្វព្រែកទាល់

ព្រែកទាល់ជាតំបន់ជម្រកសត្វស្លាបគ្រប់ប្រភេទរស់នៅព្រៃរនាមទន្លេសាប ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ទីនេះជាកន្លែងមួយដែលប្រមូលផ្ដុំនូវសត្វស្លាបទឹកដ៏កម្រជាច្រើនប្រភេទ។ ចន្លោះខែធ្នូដល់ខែកុម្ភៈ ភ្ងៀវទេសចរនឹងបានឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានាដូចជា សត្វទុង ក្រសា និងសត្វបក្សីផ្សេងៗទៀត ដែលជិតផុតពូជផងដែរ។ នៅពេលដែលទឹកនៅតំបន់ផ្សេងៗចាប់ផ្ដើមស្រក សត្វបក្សីមកពីគ្រប់ទិសទីបានមកជួបជុំគ្នានៅទីនេះ។ តំបន់ព្រែកទាល់ក៏មានព្រៃភក់លិចទឹកតាមរដូវដែលមានជីវសាស្ត្រចម្រុះជាច្រើន និងទស្សនីយភាពនៃភូមិអ្នកនេសាទប្រមាណ១២០០គ្រួសាររស់នៅក្នុងផ្ទះបណ្ដែតទឹកលើក្បូនឫស្សី ឬផ្ទះទឹក ដែលផ្លាស់ប្ដូរទៅតាមការឡើងនិងស្រកនៃផ្ទៃទឹកបឹង។ ពេលវេលាសម្រាប់ការទស្សនាសត្វនៅទីនេះ គឺពេលព្រឹកព្រលឹម និងពេលរសៀល។

ទីតាំងនៅលើផែនទី