ស្តូបវត្តបារាយណ៍ជាន់ដែក

ចេតីយដ៏ធំមួយដែលស្ថិតនៅក្នុងបរិវេណវត្តនេះ ត្រូវបានយកធ្វើជាកន្លែងតម្កល់អដ្ឋិធាតុជនរងគ្រោះ។ ឆ្អឹងលលាដ៏ក្បាលជាច្រើន ត្រូវអាចារ្យវត្ត និងប្រជាជនរើសយកមកដាក់គរពីលើឆ្អឹងស្មងដៃនិងស្មងជើងជាច្រើន ដែលបានដាក់តម្រៀបលើគ្នារហូតមានកម្ពស់ប្រហែលជាងមួយម៉ែត្រ។ ព្រះសង្ឃ គណកម្មការវត្ត និងប្រជាជនចំណុះជើងវត្ត បានថែរក្សាអដ្ឋិធាតុទាំងនេះបានយ៉ាងត្រឹមត្រូវ។ សាក្សីបាននិយាយ ថា អដ្ឋិធាតុទាំងនេះគឺបានគាស់ចេញពីរណ្ដៅជិត២០០នៅមុខព្រះវិហារ ព្រមទាំងសន្និដ្ឋានថាមានជនរងគ្រោះស្លាប់ប្រមាណពី១៥,០០០ទៅ២០,០០០នាក់។

ទីតាំងនៅលើផែនទី