ប្រាសាទណងឃូ

ប្រាសាទសង់ឡើងក្នុងអំឡុងសតវត្សរ៍ទី ១១ នៃគ.ស. ដើម្បីឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូ។ ប្រាសាទនេះស្ថិតលើកំពូលកូនភ្នំមួយឈ្មោះថាណងឃូ កម្ពស់ប្រមាណ ៧០ ម៉ែត្រ។ ប្រាសាទសង់ពីថ្មបាយក្រៀមនិងឥដ្ឋ សណ្តូកលើកំពូលភ្នំកើត-លិច។ ប្រាង្គរាងបួនជ្រុងស្មើធ្វើពីឥដ្ឋកម្ពស់ប្រហែល១០ ម៉ែត្រ និងរាងប្លង់បាតបួនជ្រុងស្មើរ បែរមុខទៅកើតមានស៊ុមទ្វារធ្វើពីថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ យ៉មួយភ្ជាប់ពីប្រាង្គទៅហោបន្ទាត់ទ្រូងធ្វើពីថ្មបាយក្រៀម និងស្ថិតនៅខាងកើត។ ប្រាសាទហ៊ុមព័ទ្ធដោយកំពែងធ្វើពីថ្មបាយក្រៀមដែលមានខ្លោងទ្វារមួយស្ថិតនៅខាងកើតប្រវែង១០០x៥០ម៉ែត្រ។ ខ្លោងទ្វារនេះមានច្រកចេញចូលបី ហើយនៅផ្នែកខាងកើតមានថែវស្ថិតនៅអមសងខាងខ្លោងទ្វារប្រហែល១០ ម៉ែត្រ ម្ខាងៗ។ ចំណុចកណ្ដាលមានយ៉សរសរថ្មភក់បាក់បែកអន្លើរៗ។ មេទ្វារខាងត្បូងរបស់ច្រកទ្វារកណ្តាលមានសិលាចារឹក K ១៧៩។

ទីតាំងនៅលើផែនទី