ព្រែកមួយដែលមានទឹកថ្លាយង់នារដូវប្រាំង អមដោយទេសភាពព្រៃព្រឹក្សាដុះអមសងខាងព្រែកយ៉ាងស្រស់ស្អាត និងមានដើមឫស្សីដោះទេរជាជួរនៅផ្នែកខាងលើនៃព្រែកយ៉ាងស្រស់ស្អាត ជារមណីយដ្ឋានដែលមាននាមថា ព្រែកតាព្រហ្មនោះហើយ។ ទេសចរមកកម្សាន្តទីនេះតែនៅរដូវប្រាំងតែប៉ុណ្ណោះ ព្រោះនៅរដូវវស្សាមានទឹកជន់ជោរមិនអាចចុះលេងបានទេ។ ភ្ញៀវទេសចរណ៍អាចសម្រាកលម្ហែពិសាអាហារថ្ងៃត្រង់ជាលក្ខណៈគ្រួសារ និងមុជទឹកលេងកម្សាន្តក្នុងព្រែកដែលមានទឹកថ្លាយង់។ នេះជាកន្លែងសម្រាកលំហែដ៏ប្រសើរនារដូវប្រាំង ជាពិសេសឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនិងចូលឆ្នាំប្រពៃណីចិន ប៉ុន្តែផ្លូវមានសភាពពិបាកដោយកន្លែងសម្រាប់រថយន្ត។