សារមន្ទីរខេត្តបន្ទាយមានជ័យ

សារមន្ទីរកសាងឡើងក្នុងឆ្នាំ២០០៤ ដោយមានការជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ សារមន្ទីរនេះស្ថិតនៅក្នុងទីក្រុងហើយសង់តាមលក្ខណៈរចនាបថខ្មែរ។ ថវិកាសម្រាប់កសាងសារមន្ទីរនេះ គឺបានមកពីកម្រៃនៃការខ្ចីវត្ថុបុរាណសម្រាប់ការតាំងពិព័រណ៌នៅក្រៅប្រទេស។ មានវត្ថុបុរាណជាច្រើនដូចជា រូបចម្លាក់ថ្ម រូបចម្លាក់ឈើ គ្រឿងលម្អប្រាសាទ ភាជន៍ សម្ភារៈធ្វើពីសម្រិត និងដែកតម្កល់នៅក្នុងសារមន្ទីរ។ សមុច្ច័យទាំងអស់នេះប្រមូលមកពីប្រាសាទឆ្ងាយៗ និងស្ថានីយបុរាណនានាក្នុងខេត្ត។ វត្ថុខ្លះទៀតទទួលបានមកពីអ្នកស្រុកដែលបានប្រទះឃើញក្នុងពេលកំពុងធ្វើស្រែចម្ការ ហើយវត្ថុខ្លះទៀត គឺរឹបអូសបានពីឈ្មួញជួញដូរវត្ថុបុរាណនៅតាមព្រំដែនថៃ។ សារមន្ទីរជាកន្លែងដែលជួយលើកតម្កើងកេរ្តិ៍ឈ្មោះប្រជាជនខ្មែរ និងវប្បធម៌នៃការបង្ហាញពីរឿងរ៉ាវអតីតកាល។ វាក៏ជាកន្លែងបង្ហាញពីទំនាក់ទំនងជាមួយនឹងកន្លែងដែលយើងរស់នៅ ទំនាក់ទំនងជាមួយនឹងវត្ថុ នឹងព្រឹត្តិការណ៍នៅក្នុងអតីតកាល។

ទីតាំងនៅលើផែនទី