ក្រុងកំពង់ស្ពឺ  

ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាបជើងភ្នំក្រវាញ ដែលធ្វើឱ្យមិនសូវសម្បូរទឹកភ្លៀង ប៉ុន្តែជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេ។ ជាខេត្តដែលនៅជិតរាជធានីជាងគេទី២បន្ទាប់ពីខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ មានសក្ដានុពលសេដ្ឋកិច្ចធំធេងផ្នែកកម្លាំងពលកម្មក្រោមការវិនិយោគធំៗពិបរទេស ជាពិសេស វិស័យសហគ្រាសកាត់ដេរ។ ដំណាំឧស្សាហកម្មកមានសន្ទុះកើនឡើងគួរកត់សម្គាល់ រួមនិងតំបន់ទេសចរណ៍ ជាច្រើនដូចជាឧទ្យានជាតិគីរីរម្យជាដើម។ ទីតាំងទេសចរណ៍ប្រវតិ្តសាស្ត្រនិងធម្មជាតិមាននៅដេរដាសក្នុងខេត្ត ជាពិសេសការដើរតួនាទីជាផ្លូវគមនាគមន៍ពីរាជធានីទៅកាន់កំពង់ផែសមុទ្រ។ ខេត្តកំពង់ស្ពឺមានស្រុកចំនួន ៧ និងក្រុងច្បារមនមួយជាទីរួមខេត្ត។ ស្រុកទាំងនោះរួមមាន ស្រុកគងពិសី, ថ្ពង, បរសេដ្ឋ, ភ្នំស្រួច, សំរោងទង, ឧដុង្គ និងឱរ៉ាល់។ និមិត្តសញ្ញាខេត្តកំពង់ស្ពឺមានរូបដើមត្នាតបី និងកួរស្រូវជាតំណាង។

ទីតាំងនៅលើផែនទី