ភ្នំដោះក្រមុំ

ភ្នំដោះក្រមុំនេះត្រូវបានគ្រប់គ្រងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈដោយចាត់ទុកថាជា មជ្ឈមណ្ឌលវប្បធម៌របស់ជនជាតិដើមភាគតិច។ ទីកន្លែងដែលទាក់ទាញជាងគេដ៏មានវ័យចំណាស់មួយនេះ ក៏ដើរតួជា «ទីទស្សនាទិដ្ឋភាពក្រុងសែនមនោរម្យ» និងជាកន្លែងសក្ការៈបូជា មួយផងដែរ។ ភ្នំនេះដែលគ្របដណ្ដប់ដោយស្មៅពីជើងដល់កំពូលភ្នំ ហើយមិនសូវមានដើមឈើធំៗទេ។ ភ្នំដោះក្រមុំជាភ្នំពីរនៅជិតគ្នាមានកំពូលស្រួចហើយមានតូបសក្ការៈនៅលើកំពូលដូចគ្នា។ ភាគច្រើនទេសចរច្រើនឡើងទៅភ្នំខាងលិចដែលជាទីទស្សនាទិដ្ឋភាពក្រុងសែនមនោរម្យ។ ចំណែកភ្នំខាងកើតច្រើនបម្រើជាទីបួងសួងរបស់អ្នកមានជំនឿ ព្រោះនៅលើកំពូលភ្នំទាំងពីរគេអាចបើករថយន្តឡើងដល់ហើយមានតូបព្រះពុទ្ធរូបមួយៗដូចគ្នា។

ទីតាំងនៅលើផែនទី