វត្តពោធិ៍វាល

ដើមឡើយវត្តពោធិ៍វាល គឺជាវាលស្រែមួយតែប៉ុណ្ណោះ ហើយនៅកណ្ដាលវាលស្រែ មានដើមពោធិ៍ដ៏ធំមួយ និងយប់ឡើងកាលណាតែងមានពន្លឺចេញពីដើមពោធិ៍នោះ។ បន្ទាប់ពីបានឃើញពន្លឺនោះមក ពុទ្ធបរិស័ទក៏បានមូលមតិគ្នាជីកដីក្រោមដើមពោធិ៍នោះ ក៏ប្រទះឃើញពុទ្ធបដិមា ១អង្គ ហើយក៏មានជំនឿតៗគ្នា រហូតដល់បង្កើតទីអាស្រមសម្រាប់គោរពបូជា។ ដើមពោធិ៍នោះងាប់អំឡុងឆ្នាំ ២០១០ ហើយមានដុះកូនដើមពោធិ៍វិញផងដែរ។ វត្តពោធិ៍វាល ត្រូវបានចាប់ផ្ដើមកសាងឡើងនៅអំឡុងឆ្នាំ ១៩៥១ មានឈ្មោះតាម ដើមពោធិ៍កណ្ដាលវាលស្រែនោះ។ ភាពល្បីល្បាញមួយទៀតរបស់បស់វត្តនេះ គឺក្នុងទីវត្តធ្លាប់មានសារមន្ទីរដែលមានសមុច្ច័យជាច្រើន (៣៨រូប) បានត្រូវបាត់បង់ក្នុងសម័យសង្គ្រាមស៊ីវិល ដែលធ្លាប់បានកត់ត្រាដោយសាលាបារាំងចុងបូព៌ា។

ទីតាំងនៅលើផែនទី