កោះរាជបុត្រនិងឆ្នេរទាំងឡាយក្នុងតំបន់អតីតឧទ្យានជាតិរាម សុទ្ធតែស្ថិតក្នុងគម្រោងវិនិយាគរបស់ក្រុមហ៊ុនចិន។ ថ្វីត្បិតតែគេជាអាចនៅចេញចូលបាន ប៉ុន្តែគេមិនដឹងពីអនាគតនៃតំបន់នេះនោះទេ រួមមានឆ្នេរប្រាក់ ឆ្នេរមាស និងឆ្នេរនានា ដែលចេញចូលតាមរបាំងរបស់ក្រុមហ៊ុន។ ដើមឡើយទីនេះជាកន្លែងរស់នៅរបស់សត្វស្វា សំពោច បង្គួយ និងបក្សាបក្សីជាង១០០ប្រភេទ។ បច្ចុប្បន្ននេះទេសចរច្រើនចាប់អារម្មណ៍នឹងឆ្នេរអូរឈើទាលនិងអូរត្រេសដែលទើបពង្រីកបន្ថែម ចៀសវាងឆ្នេរចាស់ដែនពេញណែនរកកន្លែងចូលលេងមិនបាន។