ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នៅទីនេះគេបានរកឃើញមាសសន្លឹក ៥សន្លឹក តម្រៀបជារាងកាកបាទ ដោយមានវត្ថុ១នៅកណ្ដាល និងវត្ថុបួនទៀតនៅអមសងខាងលើក្រោម ដែលសន្លឹកមាសកណ្ដាលមានឆ្លាក់ជារូបគោនន្ទិ ដែលជាជំនិះនៃព្រះឥសូរ។ សំណល់ប្រាសាទថ្មបាយក្អែក គឺបាក់បែកស្ទើរតែអស់ទៅហើយ គឺនៅសល់តែខឿន តែត្រូវបានជួសជុលឡើងវិញ។ ប្រាសាទស្ថិតនៅក្នុងរចនាបថបាខែង។