ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោលរាងបួនជ្រុងស្មើ ធ្វើពីថ្មភក់បែរមុខទៅទិសនិរតីដូចគ្នានឹងប្រាសាទលិង្គ១និង២ ប៉ុន្តែបានបាក់រលំអស់សល់តែជញ្ជាំងខ្លះៗ។ នៅចំកណ្ដាលមានតម្កល់សិវលិង្គដ៏ធំមួយដែលបាក់រលំ មានស្ថានភាពដូចជាកាណុងកាំភ្លើងធំទៅវិញ។