ភ្នំធន្តមន្ត

វត្តនេះបានសាងសង់ឡើងក្នុងឆ្នាំ១៩៥៤ ដោយព្រះសង្ឃមួយអង្គព្រះនាម រ័ត្ន ផាន់។ សព្វថ្ងៃ ដោយមានការផ្គត់ផ្គង់ពីពុទ្ធបរិស័ទ វត្តនេះបានក្លាយជាកន្លែងទាក់ទាញអ្នកទេសចរក្នុងខេត្តកណ្តាល។ ម្យ៉ាងព្រោះគេជឿលើព្រះពុទ្ធបដិមាប្រកបដោយភាពស័ក្តិសិទ្ធិ ម៉្យាងទៀតគឺគេចូលចិត្តទៅលេងកម្សាន្តលើភ្នំក្នុងវត្តនេះ។ វត្តនេះក៏មានសំណល់វត្ថុបុរាណមួយចំនួន ដូចជារូបព្រះគោ ព្រះបាទព្រះនរាយ ទម្រទ្រនាប់ជណ្ដើរជាដើម។

ទីតាំងនៅលើផែនទី