ទំនប់ប្រាំមួយមករា

ខេត្តកំពង់ធំ បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏សំខាន់ថ្មីមួយទៀត របស់ប្រទេសកម្ពុជា រួមបម្រើឱ្យវិស័យទេសចរឱ្យកាន់ប្រសើរឡើង ដោយមានរមណីយដ្ឋានថ្មីៗជាច្រើន។ ទំនប់៦មករាបានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាសំណង់ស្ទាក់ទឹកបម្រើឱ្យការស្រោចស្រប់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋ។ នៅបរិវេណទំនប់៦មករា គេឃើញមាន ខ្សែទឹកហូរទំលាក់ពីស្ទឹងចុះមកក្រោមតាមសំណង់ស្ទាក់ទឹកបង្កើតបានជាទេសភាពមួយយ៉ាងប្រណិត ដែលជាកន្លែងងូតទឹកលេងយ៉ាងសប្បាយរីករាយ នៅតាមជាយទំនប់មានសង់ជាតូបអង្គុយលម្ហែកាយថ្មីៗជាច្រើនដើម្បីទុកស្វាគមន៍ភ្ញៀវទេសចរដែលចូលមកម្សាន្ត និង ពិសារអាហារនៅទីនោះយ៉ាងសប្បាយរីករាយផងដែរ។

ទីតាំងនៅលើផែនទី