ពណ៌នា៖ ក្រៅពីប្រាសាទបាយ៉ង់ នៅលើភ្នំបាយ៉ង់ មានប្រាសាទព្រះគោ ដែលដែលស្ថិតនៅតាមដងផ្លូវ។ ប្រាសាទនេះសង់អំពីឥដ្ឋ នៅសម័យបុរេអង្គរ។ ប្រាសាទសង់កំឡុងពេលប្រហាក់ប្រហែលគ្នានិងប្រាសាទភ្នំបាយ៉ង់ដែរ គឺក្នុងរចនាបថព្រៃក្មេង។ប្រាសាទរាង៤ជ្រុងសង់អំពីឥដ្ឋ និងថ្មបាយក្រៀម បែរមុខទៅទិសខាងកើត និងមានទ្វារបញ្ឆោត៣ ផ្នែកខាងក្នុងប្រាសាទមានបល្ល័ង្ក និងមានចង្អូរនៅខាងជើង នៅផ្នែកខាងមុខប្រាសាទវិញមានថ្មទ្រនាប់ជណ្តើរ និងមានថ្មភក់ដែលមានក្បាច់រចនាផង។ប្រាសាទនេះមានសិលាចារឹកមួយបន្ទាត់ចារឹកនៅលើសោមសូត្រ។ក្រៅពីប្រាសាទបាយ៉ង នៅលើភ្នំបាយ៉ង់ មានប្រាសាទ៤ទៀត នៅក្បែរនោះ គឺប្រាសាទព្រះគោ ប្រាសាទកាណាងខាងលិច ប្រាសាទកាណាងខាងកើត និង ប្រាសាទមានតំកល់ នូវលិង្គព្រះឥសូរ ក្នុងសម័យសាងសង់ប្រាសាទនោះ តែបានបែកបាក់អស់សល់តែប្រាសាទព្រះគោប៉ុណ្ណោះ។