វត្តដំណាក់

វត្តទេសចរណ៍គំរូនេះមានអាយុកាលប្រមាណ១សតវត្សរ៍ ដែលកាលពីមុនគឺជាទីតាំងព្រះរាជដំណាក់របស់ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ដល់ឆ្នាំ១៩២៧។ លុះក្រោយមកព្រះរាជដំណាក់ត្រូវបានប្ដូរទីតាំងទៅនៅជិតអាស្រមព្រះអង្គចេកព្រះអង្គចមវិញ ទើបបរិវេណរាជដំណាក់ចាស់ត្រូវបានប្រែក្លាយជាវត្តអារាមព្រះពុទ្ធសាសនាម្ដង។ ក្នុងរបបខ្មែរក្រហម វត្តដំណាក់ត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធា។ បច្ចុប្បន្នវត្តនេះ មិនត្រឹមតែជាទីអារាមប៉ុណ្ណោះទេ តែក៏ជាថ្នាលបណ្តុះចំណេះវិជា្ជដល់ព្រះសង្ឃផងដែរ ដោយសារនៅក្នុងវត្តមានពុទ្ធិកបឋមសិក្សាសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រ មានសាលាបឋមសិក្សា និងមានបណ្ណាល័យមួយហៅថា «មជ្ឈមណ្ឌលខេមរសិក្សា» ។

ទីតាំងនៅលើផែនទី