ទំនប់ភ្នំដំរី

អាងទឹកភ្នំដំរី ពេលនេះមិនមែនបម្រើតែផលប្រយោជន៍ការងារកសិកម្មប៉ុណ្ណោះទេ តែបានក្លាយជាកន្លែងទេសចរណ៍មួយគួរឱ្យទាក់ទាញ។ អាងទឹកនេះកសាងឡើងនៅក្នុងរបបប៉ុលពត យកភ្នំដំរីធ្វើជាជើងទំនប់ម្ខាង។ ទំនប់អាងនេះបានបាក់ម្តងនៅក្នុងឆ្នាំ១៩៩៩ និង ត្រូវបានជួសជុលឡើងវិញ ហើយនៅឆ្នាំ២០០២ អាងនេះបានជ្រាបទឹកអស់ជាបន្តបន្ទាប់តាមថ្ម ដោយសារការជីកកាយយកថ្មភ្នំ។ ការជួសជុលសាថ្មីធ្វើនៅឆ្នាំ២០១៩ ដោយសង់ទំនប់ពទ្ធ័ជុំវិញអាងតែម្តង។ អាងទឹកនេះក៏បានបម្រើដល់វិស័យទេសចរណ៍តាមរយៈទេសភាពធម្មជាតិនៃអាងទឹកជាប់ជើងភ្នំ មានផ្លូវព័ទ្ធជុំវិញអាង។

ទីតាំងនៅលើផែនទី