ប្រាសាទបល្ល័ង្គ, ប្រាសាទព្រៃអ្នកតាចាស់ស្រុក

ប្រាសាទនេះអ្នកស្រុកមិនស្គាល់ឈ្មោះដើមឡើយ ហើយក៏មិនបានហៅឈ្មោះថ្មីឡើយ ពោលគេហៅទីនោះថា “ព្រៃអ្នកតាចាស់ស្រុក” ដែលសំដៅលើរូបសំណាកនៅខាងមុខប្រាសាទ។ ប្រាសាទបល្ល័ង្ក ដែលត្រូវបានប្រើជាឈ្មោះរបស់ស្រុក សង់ឡើងអំពីឥដ្ឋលើគ្រឹះថ្មបាយក្រៀម មានរាងបួនជ្រុងទ្រវែង ហើយមានយ៉លយមកទិសខាងកើត។ ល្វែងខាងមុខរបស់យ៉មានច្រកទ្វារពីរបែរមុខទៅទិសខាងត្បូងនិងខាងជើង។ ក្រៅអំពីទ្វារចូលនៅទិសខាងកើតសិល្បករបានលម្អជាទ្វារបញ្ឆោតនៅទិសសំខាន់ៗទាំង បីផ្សេងទៀត។ ទ្វារបញ្ឆោតនីមួយៗ ធ្វើអំពីថ្មភក់ ហើយប្រាសាទនេះមានសសរពេជ្ររាងប្រាំបីជ្រុងនិងសសរផ្អោបអមសងខាង។ ខឿនរបស់ប្រាសាទរៀបដោយថ្មភក់ថ្មភក់ មានរាងសារពើសូត្រថ្នាក់ៗ ពីលើដែលគ្រឹះក្រោមជាថ្មបាយក្រៀម។ ប្រាសាទនេះ ហ៊ុមព័ទ្ធដោយគូទឹកមានផ្លូវចូលពីទិសខាងកើត និង មានស្រះធំមួយនៅទិសខាងជើង។ ស្រះខាងជើងមានប្រវែងបណ្ដោយ ២១៥x៨៥ ម៉ែត្រ។ នៅរវាងឆ្នាំ២០០៤ ប្រាង្គនៅឈរនិងមានរូបរាងល្អនៅឡើយ តែសព្វថ្ងៃបាក់បែកបែកផ្ទៃជញ្ជាំងស្ទើរតែបាក់រលំអស់ទៅហើយ។ នៅទីនេះមាននៅសល់វត្ថុសិល្បៈធ្វើអំពីថ្មភក់ជាច្រើនដែលគេរក្សាទុកក្នុងខ្ទមអ្នកតានៅខាងមុខប្រាសាទ។ ផ្តែរទ្វារមានឆ្លាក់រូបទេពកំពុងអង្គុយនៅលើក្បាលរាហូ អមដោយតោពីរ ចំណែកផ្តែរនៅទិសខាងជើងអាចជារូបព្រះកុវេរ នៅខាងត្បូងជាព្រះយម និងខាងលិចជាព្រះភិរុណ។ ក្បាច់លម្អទាំងនេះ មានលក្ខណៈជាសិល្បៈរចនាបថឃ្លាំងឬបាពួននៅក្នុងស.វ.ទី ១១ រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២-១០៤៩)។

ទីតាំងនៅលើផែនទី