គ្រឹះប្រាសាទចារ

ប្រាសាទចារសង់នៅសតវត្សរ៍ទី១០ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៥។ តួប្រាសាទមានប្រាង្គទោលនេះបានដួលរលំដោយកត្តាធម្មជាតិនិងមនុស្ស ហើយសព្វថ្ងៃ នៅសល់តែស៊ុំទ្វារដែលមានសិលាចារឹកពីរផ្ទាំង។ ប្រាសាទសង់ពីឥដ្ឋលំអដោយថ្មភក់ នេះមានប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីថ្មភក់ក្រហម បែរមុខទៅកើតមានយ៉តូចមួយអមដោយបង្អួច។ មុខបីផ្សេងទៀតលម្អជាទ្វារបញ្ឆោត។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀម ស្ថិតនៅជ្រុងអាគ្នេយ៍ និងកំពែងធ្វើពីថ្មបាយក្រៀម។ ខ្លោងទ្វារកំពែងធ្វើពីថ្មបាយក្រៀម ស្ថិតនៅខាងកើតមានយ៉និងមានបង្អួច ប្រកបដោយស្រះធំមួយនៅខាងកើត។ ប្រាសាទមានរចនាបថឃ្លាំង។

ទីតាំងនៅលើផែនទី