ប្រាសាទភ្នំឈ្ងោក

រមណីយដ្ឋាននេះមានប្រាសាទក្នុងគុហាមួយ ដែលបានបន្សល់ទុកនូវកម្ទេចកម្ទីបាក់បែក ជាភស្តុតាងសម្រាប់បង្ហាញថា ទីនេះជាតំបន់បេតិកភ័ណ្ឌប្រវត្តិសាស្ត្រខេត្តកំពត។ គុហាមានកំពស់ប្រមាណ៣៥ម. ដែលមានជណ្ដើរបេតុងឡើងទៅកាន់ទីនោះ។ ប្រាសាទភ្នំឈ្ងោកសង់អំពីឥដ្ឋ សង់ទល់នឹងជញ្ជាំងភ្នំ កម្ពស់៣ម៉ែត្រ លម្អដោយក្បាច់ចម្លាក់ដែលនៅរក្សាទ្រង់ទ្រាយបានល្អ។ ទទឹងប្រាសាទ៤ម. សង់នៅក្នុងសត.ទី៦ មានផ្ដែររូបមករ ហើយនៅខាងក្នុងប្រាសាទមាន លិង្គស្វ័យម្ភូ (ថ្មធម្មជាតិរាងដូចលិង្គ) ដែលគេសង់បរសាទនេះគ្របពីលើ។ ទីនេះមានសិលាចារឹកស្ដីពីវត្តមានរបស់ព្រះបាទឥន្ទ្រវរ្ម័ន។ នៅជើងជណ្ដើរមានស្លាកដែលកំណត់ថា ប្រាសាទសាងក្នុងចន្លោះ សត. ទី ៦។

ទីតាំងនៅលើផែនទី