Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំស្រែថ្មី ខេត្តកំពង់ឆ្នាំង
96.7 km ពីរាជធានី
ភ្នំក្រាំងមាស

ផែនទី

អាហារ

សណ្ឋាគារ

6.3 km ពី ខេត្តកំពង់ឆ្នាំង

ភ្នំក្រាំងមាស ឬភ្នំក្រាំងដីមាស ដែលមានវត្តធម្មវ័នសង់នៅលើនោះ មានកម្ពស់ប្រមាណ ២៥០ម. ហើយក៏ជារមណីដ្ឋាន ធម្មជាតិដែលមានដើមឈើធំៗ ផ្តល់ម្លប់ យ៉ាងត្រជាក់និងខ្យល់អាកាសត្រជាក់ល្អ។ ពីលើភ្នំនេះគេអាចមើលឃើញទេសភាពជុំវិញក្រុងកំពង់ឆ្នាំងផងដែរ ទើបទីនេះក្លាយជាកន្លែង ប្រមូលផ្តុំភ្ងៀវទេសចរក្នុងស្រុក ជាពិសេសពេលបុណ្យចូលឆ្នា...

ឃុំទន្លេបិទ ខេត្តត្បូងឃ្មុំ
123 km ពីរាជធានី
ប៉មបារាំងទន្លេបិទ

ផែនទី

អាហារ

សណ្ឋាគារ

36.8 km ពី ខេត្តត្បូងឃ្មុំ

ពលរដ្ឋអ្នកខេត្តកំពង់ចាមនាត្រើយខាងលិចទន្លេមេគង្គ និងពលរដ្ឋអ្នកខេត្តត្បូងឃ្មុំនាត្រើយខាងកើតទន្លេមេគង្គ ហៅប៉មចំណាស់នេះថា ប៉មបារាំង។ មិនមានអ្នកណាដឹងច្រើន អំពីប្រវត្តិរបស់ប៉មនេះឡើយ ប៉ុន្តែប៉មនៅតែជាអគារដ៏គួរឲ្យចាប់អារម្មណ៍ ដោយសារតែភាពអាថ៌កំបាំងរបស់វា។ តួប៉មនេះ គឺជាទីតាំងឆ្មាំទន្លេដែលបានសាងសង់ឡើងនៅសម័យអាណា...

ឃុំពពេល សៀមរាប
303 km ពីរាជធានី
ប្រាសាទវត្តប្រាសាទ (ពពេល), ប្រាសាទសេកតាទុយ

ផែនទី

អាហារ

សណ្ឋាគារ

47.4 km ពី សៀមរាប

ប្រាសាទសង់ក្នុងឆ្នាំ ៩៦៩ ឧទ្ទិសថ្វាយនិកាយត្រីភុវនមហេស្វរៈ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នដោយព្រះរាជគ្រូរបស់ព្រះអង្គ។ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋលំអដោយចម្លាក់ថ្មភក់។ ប្រាង្គនេះបែរមុខទៅកើតមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃចំនួនពីរធ្វើពីឥដ្ឋនៅជ្រុងឦសាននិងអាគ្នេយ៍។ ប្រាសាទមានខ្លោងទ...

ឃុំតាសៀម សៀមរាប
326 km ពីរាជធានី
អ្នកតាត្រចៀកធំ, តាត្រចៀកវែង

ផែនទី

អាហារ

សណ្ឋាគារ

70.6 km ពី សៀមរាប

ចម្លាក់ថ្មសង់ឡើងក្នុងរាជព្រះបាទឧទ្យាទ័យទិត្យវរ្ម័នទី២ នាសតវត្សរ៍ទី១១ គឺជាចម្លាក់ថ្មភក់រូបព្រះគណេស ដែលមានដៃប្រាំបី។ ដោយព្រះគណេសជាអាទិទេពមានក្បាលជាដំរី ទើបមានត្រចៀកធំៗ បានក្លាយជាឈ្មោះចម្លាក់នេះ។ ទីនេះប្រហែលជាធ្លាប់មានសំណង់ប្រាសាទចាស់។

សង្កាត់រលាប ខេត្តពោធិ៍សាត់
184 km ពីរាជធានី
វត្តមណីរតនារាម

ផែនទី

អាហារ

សណ្ឋាគារ

3.8 km ពី ខេត្តពោធិ៍សាត់

ព្រះបទុមចេតិយនៅវត្តមណីរតនារាម អមជុំវិញដោយព្រះបដិមាអសីតិមហាសាវ័ក ៨០ អង្គ យ៉ាងស្រស់ស្អាត នៅវត្តមណីរតនាតរាម ត្រូវបានកសាងយ៉ាងស្អាត និង ទាក់ទាញ នៅក្នុងបរិវេណវត្តមណីរតនារាម ដែលបានដឹងថាជាទីអារាម ដែលភិក្ខុវជិរប្បញ្ញោ សាន សុជា គង់នៅ។ ទីអារាមនេះ ក៏ជា «មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន» ផងដែរ។

ឃុំគុស ខេត្តតាកែវ
88.5 km ពីរាជធានី
ស្តូបក្រាំងតាចាន់

ផែនទី

អាហារ

សណ្ឋាគារ

26.3 km ពី ខេត្តតាកែវ

ទីចុងបពា្ចប់របស់មន្ទីរអប់រំស្រុកត្រាំកក់របស់ខ្មែរក្រហម បានបន្សល់ទុកនូវរណ្ដៅសាកសពរួមចំនួន ២១រណ្ដៅ និងមានប្រជាជនចំនួន១០,០៤៥នាក់ស្លាប់ ព្រមទាំងអគារគុកចាស់ៗដែលពោរពេញទៅ ដោយខ្នោះឃ្នាងជាច្រើន។ សព្វថ្ងៃក្នុងបរិវេណអតីតមន្ទីរអប់រំស្រុកត្រាំកក់ មានរោងដាក់អដ្ឋិធាតុមួយ ធ្វើពីឈើទំហំទទឹង៣ម៉ែត្រនិង បណ្ដោយ៥ម៉ែត្រ និ...

ឃុំស្ទឹងកាច់ ខេត្តប៉ៃលិន
390 km ពីរាជធានី
ច្រកអន្តរជាតិព្រំ

ផែនទី

អាហារ

សណ្ឋាគារ

18.4 km ពី ខេត្តប៉ៃលិន

ច្រកផ្សារព្រំគឺជាច្រកព្រំដែនតែមួយគត់រវាងកម្ពុជាថៃស្ថិតក្នុងខេត្តប៉ៃលិន។ នៅទីនោះគេឃើញមានសំណង់ដ៏ស្កឹមស្កៃជាច្រើន មានសណ្ឋាគារ កាស៊ីណូ ផ្សារ អគារធំៗជាច្រើន។ ថ្វីត្បិតតែច្រកនេះមិនអាចប្រៀបជាមួយ ច្រកប៉ោយប៉ែតមែន ក៏វាស្ថិតនៅក្នុងលំដាប់ខ្ពស់ដែរ ព្រោះថាច្រកដទៃក្រៅពីក្រុងប៉ោយប៉ែតចេញ មិនមានសំណង់ច្រើនដូចនៅទីនេះទេ...

ឃុំជីផាត ខេត្តកោះកុង
356 km ពីរាជធានី
ទឹកធ្លាក់ឆាយខ្ពស់

ផែនទី

អាហារ

សណ្ឋាគារ

122 km ពី ខេត្តកោះកុង

នៅតំបន់ជីផាតនេះភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ មើលសត្វព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះ។ ទីនេះជាតំបន់អេកូទេសចរណ៍ប្...

ឃុំខ្នាត សៀមរាប
332 km ពីរាជធានី
គ្រឹះប្រាសាទព្រៃក្មេង

ផែនទី

អាហារ

សណ្ឋាគារ

17.6 km ពី សៀមរាប

ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៧ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១។ ប្រាសាទព្រៃក្មេងបានត្រូវបាក់បែកអស់ បន្សល់ត្រឹមតែខឿន និងផ្ទាំងសិលាចារឹកនៅនឹងកន្លែងតែប៉ុណ្ណោះ។ ផ្តែរនៃប្រាសាទបុរេអង្គនេះ ក៏ត្រូវដឹកយកទៅដម្កល់ទុកនៅសារមន្ទីរគីមេប្រទេសបារាំង ដែល ជាក្បាច់ផ្តែរតំណាងរចនាបថព្រៃក្មេង ដែលគេបានរកឃើញនៅឆ្...

ឃុំកណ្ដៀង ខេត្តពោធិ៍សាត់
195 km ពីរាជធានី
វត្តកែវវិជ័យ

ផែនទី

អាហារ

សណ្ឋាគារ

9.1 km ពី ខេត្តពោធិ៍សាត់

វត្តកែវវិជ័យបានត្រូវជ្រើសជាវត្តទេសចរណ៍គំរូ និងមានរបងជាថ្នល់ព័ទ្ធជុំវិញ ប្រកបដោយសមិទ្ធិផលជាច្រើនកុះករពេញក្នុងវត្ត។ វត្តនេះចាប់ផ្ដើមកសាងឡើង តាំងពីឆ្នាំ ១៨៥៩ មក ដោយមានព្រះចៅអធិការដំបូងព្រះនាម កែវ កឹម ហើយក្រោយមកត្រូវបានតែងតាំងជាព្រះមេគណខេត្តពោធិ៍សាត់ផងដែរ។ ក្នុងរបបប៉ុលពតនៅឆ្នាំ១៩៧៥ ព្រះសង្ឃទាំងអស់ត្រូវប...

ឃុំទឹកក្រហម ខេត្តព្រះវិហារ
398 km ពីរាជធានី
គ្រឹះប្រាសាទរលំទូក

ផែនទី

អាហារ

សណ្ឋាគារ

97.0 km ពី ខេត្តព្រះវិហារ

ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ដែលលំអដោយផ្ដែរមួយផ្ទាំង និងទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាសាទបានរលំបាក់អស់សល់តែមេទ្វារនៅបញ្ឈរ។

សង្កាត់បឹងទូក ខេត្តកំពត
ពីរាជធានី
ទឹកជ្រោះវាលពួច

ផែនទី

អាហារ

សណ្ឋាគារ

ពី ខេត្តកំពត

ទឹកជ្រោះវាលពួច ជាតំបន់រមណីយដ្ឋានធម្មជាតិហ៊ុមព័ទ្ធទៅដោយព្រៃក្រាស់ៗ ជាទីកន្លែងស្ងប់ស្ងាត់ ព្រោះកម្រមិនសូវមានទេសចរបានទៅដល់ទីនោះទេ។ ប្រភពទឹកជ្រោះគឺជូរភ្នំបូកគោដ៏វែងអន្លាយ មានដល់ទៅ១១ដំណាក់ ប្រសិនបើសិនគេតស៊ូដើរសសៀរឡើងជម្រាលភ្នំប្របមាត់ទឹកនោះ។ ជាទូទៅគេច្រើនទៅដល់ត្រឹមដំណាក់ទី២ដល់ទី៤ប៉ុណ្ណោះ ដោយសារផ្លូវពិបាក...

សង្កាត់លេខ១ ខេត្តព្រះសីហនុ
213 km ពីរាជធានី
ក្រុងព្រះសីហនុ

ផែនទី

អាហារ

សណ្ឋាគារ

53 m ពី ខេត្តព្រះសីហនុ

ពីដំបូងព្រះសីហនុគ្រាន់តែជាផ្នែកមួយនៃខេត្តកំពត។ ក្រុងដែលមាន ឈ្មោះដើមថា កំពង់សោមនេះ ត្រូវបានបង្កើតថ្មីនៅឆ្នាំ ១៩៦៤ ហើយឈ្មោះនេះគឺដើម្បីរំឭកដល់ស្នាព្រះហស្ត របស់ព្រះបាទ នរោត្តមសីហនុ ហើយបន្ទាប់មកនៅឆ្នាំ ២០០៨ ក្រុងនេះបានប្ដូរទៅជាខេត្តបន្ទាប់ពីការកែសម្រួលព្រំប្រទល់ខ្លះៗ។ ខេត្តព្រះសីហនុមានកំពង់ផែសមុទ្រទឹកជ្រ...

ឃុំទឹកក្រហម ខេត្តព្រះវិហារ
400 km ពីរាជធានី
ប្រាសាទភ្នំដាច់

ផែនទី

អាហារ

សណ្ឋាគារ

98.9 km ពី ខេត្តព្រះវិហារ

ប្រាសាទកសាងនៅសតវត្សរ៍ទី១១។ ប្រាសាទបាក់បែកក្នុងទីវត្តនេះ មានប្រាង្គមួយរាងបួនជ្រុងទ្រវែង អាចមានទ្វារចូលពីកើតនិងពីលិច។ ប្រាសាទសង់ពីឥដ្ឋ ប៉ុន្តែដោយសភាពបាក់បែកខ្លាំង យើងពិបាកធ្វើការសម្គាល់ពីរូបរាងក៏ដូចជាប្រវត្តិកសាងរបស់វាផងដែរ។

ឃុំកូនសត្វ ខេត្តកំពត
152 km ពីរាជធានី
ចំការម្រេចឡាប្លង់តាស្យុង

ផែនទី

អាហារ

សណ្ឋាគារ

16.8 km ពី ខេត្តកំពត

ចម្ការម្រេចនេះជាគំរូមួយក្នុងចំណោមចម្ការម្រេចជាច្រើននៅតំបន់នេះ។ ម្រេចកំពតមានឈ្មោះ ល្បាញល្បីជាម្រេចដែលជាប់ចំណាត់ថ្នាក់អន្តរជាតិ។ ទីនេះមានសង់ផ្ទះឈើមួយសម្រាប់ភ្ញៀវដែលមានបម្រើភេសជ្ជៈ និងជាពិសេសគឺនំគ្រក់ រោយដោយម្រេចនៃចម្ការនេះតែម្ដង។ ទេសភាពនៃចម្ការម្រេចអាចគយគន់ពីផ្ទះនេះបានយ៉ាងងាយ។