Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំស្រង់ ខេត្តកំពង់ស្ពឺ
60.1 km ពីរាជធានី
ទំនប់ស្លា

ផែនទី

អាហារ

សណ្ឋាគារ

20.3 km ពី ខេត្តកំពង់ស្ពឺ

រមណីយដ្ឋាន ទំនប់ស្លា ជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ដែលស្ថិតនៅតាមផ្លូវទៅ កាន់បន្ទាយ អង្គរក្ស។ ទីនេះប្រកបដោយទេសភាពដ៏ស្រស់ត្រកាល ធ្វើឲ្យក្លាយជាកន្លែងសម្រាកលំហែកាយគួរ ជាទីមនោរម្យសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ ទេសចរអាចកម្សាន្តដោយការជិះទាទឹក និងទូកកៃយ៉ាក់ មើលថ្ងៃលិច សួនផ្កា ដើរតាមស្ពានឆ្លងកាត់ទឹក និងកន្លែង...

ឃុំបាគង សៀមរាប
304 km ពីរាជធានី
ប្រាសាទរណបបាគង , ប្រាសាទដំរីគង់

ផែនទី

អាហារ

សណ្ឋាគារ

14.5 km ពី សៀមរាប

ប្រាសាទរណបទាំងនេះសង់ឡើងដំណាលគ្នានឹងប្រាសាទបាគងដែរ។ បើសិនជាគេធ្វើដំណើរជុំវិញគូទឹកខាងក្នុងនៃប្រាសាទបាគង គេអាចកត់សម្គាល់បាននូវប្រាសាទបែកបាក់មួយចំនួន ដែលជាប្រាសាទរណបនៃប្រាសាទបាគង។ ប្រាសាទរណបទាំងនេះ រួមមានប្រាសាទដំរីគង់ ប្រាសាទនៅជិតខ្លោងទ្វារចូល ជាដើមដែលបន្សល់ទុកនៅជុំវិញប្រាសាទបាគង រួមមានប្រាសាទរណបជាងដប់...

សង្កាត់ស្មាច់មានជ័យ ខេត្តកោះកុង
287 km ពីរាជធានី
ទឹកធ្លាក់តាប៉ន

ផែនទី

អាហារ

សណ្ឋាគារ

7.4 km ពី ខេត្តកោះកុង

ទឹកជ្រោះតាប៉ុនស្ថិតនៅតាបណ្ដោយផ្លូវជាតិដែលជាកន្លែងគួរភ្ញៀវទេសចរណ៍ចូលទៅទស្សនា។ ទីនោះជាអតីតតំបន់ដាំកញ្ឆា មានឈ្មោះពិតថា តាម៉ាន។ នៅក្រោយទសវត្សរ៍ឆ្នាំ១៩៨០ មានមន្ត្រីយោធាម្នាក់ ឈ្មោះ ចុង ប៉ន បានរៀបចំអភិវឌ្ឍធ្វើជាកន្លែងងូតទឹកកម្សាន្ត។ ភាពឆ្នៃប្រឌិតរបស់ម្ចាស់រមណីយដ្ឋានបង្កើតជាវារីអគ្គិសនីធុនតូច ចម្ការដំណាំដ៏...

កោះកេរ ខេត្តព្រះវិហារ
368 km ពីរាជធានី
ប្រាសាទគោកខ្មោច, ប្រាសាទត្រពាំងឫស្សី

ផែនទី

អាហារ

សណ្ឋាគារ

67.3 km ពី ខេត្តព្រះវិហារ

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទប្រាង្គទោលនេះមានតួប្រាង្គរាងបួនជ្រុងស្មើ ធ្វើអំពីថ្មភក់បែរ មុខទៅទិសឥសាន្ត និងលំអដោយទ្វារបញ្ឆោតអំពីថ្មភក់តាមជ្រុងផ្សេងទៀត។ ប្រាសាទនេះមានកំពែង ការពារមួយជាន់ធ្វើអំពីឈើដែលរលំបែកបាក់បាក់អស់ ហើយកាត់ផ្តាច់ដោយខ្លោងទ្វារមួយមានរាងកាកបាទ ធ្វើអំ...

ឃុំរកាកោងទី១ ខេត្តកណ្ដាល
38.8 km ពីរាជធានី
ស្តូបវត្តរកាកោង, ស្តូបវត្តកែវមុនីជោតិ

ផែនទី

អាហារ

សណ្ឋាគារ

48.9 km ពី ខេត្តកណ្ដាល

វត្តនេះមានឈ្មោះល្បីល្បាញខាងសំណង់ព្រះវិហារបុរាណដ៏ល្អ ហើយមានប្រវត្តិជូរចត់នាសម័យប៉ុលពត ថាជាមន្ទីរសន្តិសុខ ជាកន្លែងឃុំឃាំងនិងសម្លាប់អ្នកទោសជាច្រើន។ សាក្សីម្នាក់នៅវត្តកែវមុនីជោតិ រកាកោង បាននិយាយថា នៅពេលដែលច្រាំងទនេ្លបាក់ស្រុតចុះទៅក្នុងទឹក ឆ្អឹងជនរងគ្រោះមិនទាន់បានគាស់មួយចំនួនកប់នៅទីតាំងសម្លាប់ប៉ែកខាងត្បូ...

ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
422 km ពីរាជធានី
ប្រាសាទស្រណាងតាសុក

ផែនទី

អាហារ

សណ្ឋាគារ

59.1 km ពី ខេត្តបន្ទាយមានជ័យ

ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងលិចខាងក្រៅ។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។

សង្កាត់រមនា ខេត្តមណ្ឌលគិរី
377 km ពីរាជធានី
ទឹកជ្រោះលែងទូវ, ទឹកជ្រោះឡៅកា

ផែនទី

អាហារ

សណ្ឋាគារ

14.9 km ពី ខេត្តមណ្ឌលគិរី

ថ្វីត្បិតតែផ្លូវធ្វើដំណើរមានភាពលំបាកគួរសម ភ្ញៀវអាចមានអារម្មណ៍ធូរស្បើយក្រោយពីបានជួបទិដ្ឋភាពដ៏ស្រស់ស្អាតនៃទឹកជ្រោះមួយនេះ ដែលស្ថិតនៅជាអាថ៌កំបាំងសម្រាប់ទេសចរពីចម្ងាយ។ ទីនេះមានសភាពស្ងប់ស្ងាត់ដោយមិនសូវមានទេសចរទៅដល់ តែបង្កប់នូវសម្រស់ស្អាតគួរចង់គយគន់។

ឃុំរំដោះស្រែ ខេត្តព្រះវិហារ
345 km ពីរាជធានី
ប្រាសាទត្រពាំងអានួន

ផែនទី

អាហារ

សណ្ឋាគារ

42.8 km ពី ខេត្តព្រះវិហារ

អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទមានប្រាង្គពីរ (មួយបាក់រលំអស់) បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ជាមួយសសរពេជ្ររាងប្រាំបីជ្រុងនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត ដែលធ្វើពីថ្មភក់។ ប្រាង្គនៅសល់មានសភាពល្អគួរសម។

ឃុំភ្នំត្បែងពីរ ខេត្តព្រះវិហារ
346 km ពីរាជធានី
ប្រាសាទត្រពាំងខ្នារសែនកែវ

ផែនទី

អាហារ

សណ្ឋាគារ

45.0 km ពី ខេត្តព្រះវិហារ

ប្រាសាទត្រពាំងខ្នារសែនកែវស្ថិតក្នុងរចនាបថបាភួន សាងសង់នៅចុងសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់បែរមុខទៅកើតនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងដទៃទៀត។ ប្រាង្គមានយ៉មួយលយទៅខាងកើត និងមានហោត្រៃពីរធ្វើពីថ្មភក់បែរទៅលិចនិងលំអដោយទ្វារបញ្ឆោតនៅខាងកើត។ ប្រាសាទព័ទ្ធដោយកំពែងមួយមានខ្លោងទ្វារពីរនៅទិ...

ឃុំផ្លូវមាស ខេត្តបាត់ដំបង
340 km ពីរាជធានី
ទឹកធ្លាក់ថ្មដាចម្ការទុរេន

ផែនទី

អាហារ

សណ្ឋាគារ

82.9 km ពី ខេត្តបាត់ដំបង

រមណីយដ្ឋានទើបបើកទ្វារទទួលអតិថិជនដែលមកកម្សាន្តនៅតំបន់នេះ។ រចនាសម្ព័ន្ធនៃរមណីយដ្ឋាននេះក៏មានភាពទាក់ទាញដូចរមណីយដ្ឋានកសិទេសចរណ៍នានានៅតំបន់នេះដែរ ខុសប្លែកតែប្រភពទឹកដែលហូរពីរភ្នំផ្សេងៗគ្នា។

ឃុំបន្ទាយដែក ខេត្តកណ្ដាល
32.7 km ពីរាជធានី
វត្តអង្គរជ័យ

ផែនទី

អាហារ

សណ្ឋាគារ

31.3 km ពី ខេត្តកណ្ដាល

វត្តនេះមានសំណង់ដែលបានកសាងឡើងឱ្យមើលឃើញកំពូលប្រាំ ដូចជាកំពូលប្រាសាទអង្គរវត្តដែរ។ មុនពេលទៅដល់វត្ត យើងត្រូវឆ្លងកាត់ស្ពានមួយមានប្រវែង១០០ម៉ែត្រ ដែលពីមុនជាស្ពានឫស្សី ហើយប្រកបដោយសំណង់ថ្មីៗជាច្រើនគួរចាប់អារម្មណ៍។ ប៉ុន្តែអ្វីដែលបង្កប់ភាពអស្ចារ្យ គឺនៅចម្ងាយ ប្រមាណ ៥០០ម៉ែត្រខាងលិចវត្ត មានទួលជាកន្លែងសក្ការៈបូជាម...

ឃុំសេដា ខេត្តរតនគិរី
528 km ពីរាជធានី
បឹងយក្សអោមយក្សការ៉ា

ផែនទី

អាហារ

សណ្ឋាគារ

64.4 km ពី ខេត្តរតនគិរី

តំបន់ទេសចរណ៍ដែលមិនសូវមានភ្ញៀវទេសចរទៅដល់ គឺរមណីយដ្ឋានបឹងយក្សអោម-យក្សការ៉ា។ បឹងយក្សអោម យក្សការ៉ា គឺជាបឹងភ្លោះមួយគូដែលកើតឡើងពីបន្ទុះភ្នំភ្លើង ដូចជាបឹងយក្សឡោម យក្សម៉ាយនិងបឹងលំកុដដែរ។ បើពិនិត្យ តាមរូបភាពពីផ្កាយរណបបឹងទាំងពីរនេះមានរាងដូចប្រឡង់ភ្នែកមួយគូ ហើយបឹងមានជម្រៅជ្រៅហើយមិនដែលរីងស្ងួតទេ។ បឹងយក្សអោមយក្ស...

សង្កាត់អូរអំបិល ខេត្តបន្ទាយមានជ័យ
363 km ពីរាជធានី
សារមន្ទីរខេត្តបន្ទាយមានជ័យ

ផែនទី

អាហារ

សណ្ឋាគារ

1.5 km ពី ខេត្តបន្ទាយមានជ័យ

សារមន្ទីរកសាងឡើងក្នុងឆ្នាំ២០០៤ ដោយមានការជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ សារមន្ទីរនេះស្ថិតនៅក្នុងទីក្រុងហើយសង់តាមលក្ខណៈរចនាបថខ្មែរ។ ថវិកាសម្រាប់កសាងសារមន្ទីរនេះ គឺបានមកពីកម្រៃនៃការខ្ចីវត្ថុបុរាណសម្រាប់ការតាំងពិព័រណ៌នៅក្រៅប្រទេស។ មានវត្ថុបុរាណជាច្រើនដូចជា រូបចម្លាក់ថ្ម រូបចម្លាក់ឈើ គ្រឿងលម្អប...

សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន
371 km ពីរាជធានី
វាលកុលាបប៉ៃលិន, សួនអាពាហ៍ពិពាហ៍

ផែនទី

អាហារ

សណ្ឋាគារ

1.4 km ពី ខេត្តប៉ៃលិន

កុលាបប៉ៃលិន ជាឈ្មោះដែលប្រហែលជាគេដាក់តាមឈ្មោះរឿងប្រលោមលោកល្បីល្បាញរបស់លោកញ៉ុកថែម ឆ្នាំ១៩៦០ ស្ដីពី ប្រវត្តិតស៊ូរបស់កំឡោះខេត្តបាត់ដំបង មកប្រកបរបរជាកម្មករត្បូងនៅប៉ៃលិន។ ស្ថិតនៅចង្កេះភ្នំយ៉ាតផ្នែកខាងក្រោយពីអតីតកាលទីនេះគឺជាកន្លែងគេជីករកត្បួង តែបច្ចុប្បន្ននេះជាទីសម្រាកលំហែដែលអាចគយគន់ទេសភាពភ្នំជុំវិញ ជាពិសេ...

ឃុំកន្ទួត សៀមរាប
339 km ពីរាជធានី
ប្រាសាទព្រះគោ (កន្ទួត)

ផែនទី

អាហារ

សណ្ឋាគារ

76.1 km ពី សៀមរាប

ប្រាសាទសង់ឡើងនៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋ បែរមុខទៅកើត។ មានហោត្រៃមួយធ្វើពីឥដ្ឋស្ថិតនៅអាគ្នេយ៍ បែរមុខទៅលិច។ ប្រាសាទហ៊ុមដោយកំពែងថ្មបាយក្រៀម មានខ្លោងទ្វារនៅខាងកើតដែលមានយ៉ និងខ្លោងទ្វារតូចមួយទៀតនៅខាងលិច។ ទីនេះមានសិលាចារឹកលេខ ៧០៦-៧០៨។