ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ទីនេះក្លាយជាជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និង ជាកន្លែងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត។ បច្ចុប្បន្ននេះវត្តសំរោងក្នុង បានក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តផង និងបូជនីយដ្ឋានប្រល័យពូជសាសន៍ដែលគួរឱ្យចាប់អារម្មណ៍ផងដែរ។ នៅឆ្នាំ១៩៨០ អដ្ឋិធាតុជាច្រើនត្រូវបានគាស់...
វត្តនេះកាលពីជំនាន់ ប៉ុល ពត ត្រូវបានខ្មែរក្រហមយកធើ្វជាកន្លែងឃុំឃាំងមនុស្សបណ្ដោះអាសន្នមុនពេលយកទៅសម្លាប់ចោល។ សម័យនោះវត្តនេះជាមន្ទីរឃុំឃាំងអ្នកទោសបណ្ដោះអាសន្ន មុនពេលយកទៅសម្លាប់ចោល។ ប៉ុន្តែវត្តនេះក៏ជាកន្លែងសម្លាប់មនុស្សដែរ ដែលបច្ចុប្បន្ននេះ ចេតីយចំនួនពីរនៅក្នុងបរិវេណវត្តទ្រព្យគរ ត្រូវបានប្រើប្រាស់ជាកន្លែ...
កោះនេះស្ថិតនៅមិនឆ្ងាយពីផ្លូវជាតិប៉ុន្មានទេ។ កោះសំពៅជារមណីយដ្ឋាននៃស្រុកកូនមុំខេត្តរតនគីរី ដែលជារមណីយដ្ឋានធម្មជាតិ។ កោះព័ទ្ធជុំវិញដោយផ្ទាំងថ្មប៉ប្រះផ្ទៃទឹក បង្កើតបានជាទឹកជួរជាច្រើនកន្លែង។ អ្នកទេសចរណ៍អាចជួលទូកជិះលេងកម្សាន្តនិងទស្សនាទិដ្ឋភាពនៃទន្លេស្រែពកដ៏ស្រស់ស្អាត។
សំណង់នេះសាងឡើងនៅសតវត្សរ៍ទី១១ ក្នុងរចនាបទឃ្លាំង ក្នុងរាជព្រះបាទសុរ្យវរ្ម័នទី១។ ប្រាសាទបន្ទាយស្រីដំដែក មានទីតាំងស្ថិតក្នុងបរិវេណវត្តប្រាសាទបន្ទាយស្រី។ ប្រាសាទនេះជាសំណង់ទោលបែរមុខទៅទិសខាងកើត និងមានហោត្រៃពីរបែរមុខទៅទិសខាងលិច ដែលបច្ចុប្បន្នរលំបាក់បែកអស់ហើយ។ សម្ភារៈសំណង់មានថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ ហើយមាន...
នៅប៉ែកខាងត្បូងឈៀងខាងលិចវត្តអំពែភ្នំប្រហែល២០០ម៉ែត្រ មន្ទីរបូជនីយដ្ឋានមួយបានត្រូវសាងសង់ឡើង ដើម្បីដាក់តម្កល់អដ្ឋិធាតុដែលបានគាស់ចេញពីរណ្ដៅមួយចំនួនដែលស្ថិតនៅជុំវិញបរិវេណវត្ត និងពីទីតាំង សម្លាប់បន្ទាយ រោងគោ។ នៅឆ្នាំ១៩៨៦ ការសាងសង់បានចាប់ផ្ដើមឡើង ដែលថវិកាឧបត្ថមការសាងសង់នេះ គឺបានមកពីការរៃអង្គៀស ថវិកាពីវត្តនា...
វត្តនេះមានសំណល់ប្រាសាទចាស់ពីមុន (យ៉ាងហោចណាស់ពីរ) ដែលសង់នៅទីទួលខាងលិចព្រះវិហារ។ សព្វថ្ងៃសំណល់វត្ថុបុរាណទាំងនោះត្រូវបានដាក់តម្កល់លើទីទួលមួយ សម្រាប់គោរពបូជា រួមមាន៖ ផ្ដែរពីរនៃប្រាសាទពីរផ្សេងគ្នា មេទ្វារប្រាសាទពីរធ្វើពីថ្មភក់ និង មេទ្វារពីរទៀតជាថ្មថ្លើមអណ្ដើក។
ទំនប់ទឹកមួយនេះស្ថិតនៅមិនឆ្ងាយពីទីរួមស្រុកស្នួលបានក្លាយទៅជារមណីយដ្ឋានពេញនិយមរបស់អ្នកស្រុក ដោយមានការសង់ជាតូបទទួលទេសចរជិតឆ្ងាយជាច្រើន។ ទីនេះមានទឹកច្រើនតាមរដូវកាលអាចឱ្យការចូលទៅកម្សាន្តមានភាពអ៊ូអរ ជាពិសេសនៅរដូវបុណ្យទាននានា។
ប្រាសាទប្រហែលជាសង់នៅចុងសតវត្សរ៍ទី៩ ដើមសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គទោលដែលធ្វើពីថ្មបាយក្រៀម សង់លើកូនភ្នំមួយ បែរមុខទៅកើតតាមស៊ុមថ្មភក់ជាមួយផ្ដែរមួយផ្ទាំង។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀតនិងសង់លើខឿនថ្មបាយក្រៀមមួយ។
ប្រាសាទគក់ទ្រូង មានរាងបួនជ្រុងទ្រវែង មានកំពែងព័ទ្ធជុំវិញ មានស្រះពីរនៅទិសឦសាន។ អ្នកស្រុកហៅ ប្រាសាទនេះថា គក់ទ្រូង ទំនងមកពីគេឃើញរូបចម្លាក់ទេពមួយធ្លាក់នៅលើវិមានអណ្ដែតមុខខាង ត្បូងផ្នែកខាងកើត ដែលយកព្រះហស្តកាន់វត្ថុអ្វីមួយដាក់នៅលើដើមទ្រូង។ ផ្នែកខាងក្រៅ យើងឃើញចម្លាក់ស្អេកស្កះនៅគ្រប់ផ្នែកទាំងអស់ រាប់តាំងពីខឿ...
ត្រាវកុដិ គឺជាឈ្មោះបឹងធម្មជាតិមួយដែលមានផ្ទៃទឹកលាតសន្ធឹងនៅរដូវប្រាំងទំហំប្រហែល ៣០ហិកតា ព្រមទាំងមានព្រៃធម្មជាតិដ៏ស្រស់ត្រកាល។ រមណីយដ្ឋានធម្មជាតិ ដែលមានទឹកងូតលេងកម្សាន្តមួយនេះ គឺជាទីកន្លែងថ្មីដែលរៀបចំដោយសហគមន៍ប្រជាពលរដ្ឋ បន្ថែមពីលើរមណីយដ្ឋានជាច្រើនរបស់ខេត្តសៀមរាប ដែលគេធ្លាប់ស្គាល់យូរមកហើយ។ ក្រៅពីការកម្...
បច្ចុប្បន្ននេះភ្នំកាច់ផ្កាបានរៀបចំដោយគណៈកម្មការវត្តនិងមានកាំជណ្ដើរប្រមាណជាង៣០០កាំសំរាប់ឡើងទៅលើកំពូលភ្នំ។ ឈ្មោះភ្នំកាច់ផ្កានេះមានរឿងនិទានថា កាលដើមឡើយមានមេទ័ពម្នាក់ដែលជាសេនាដៃស្តាំរបស់លោកតាឃ្លាំង មឿង បានធ្វើដំណើរចូលទៅប្រទេសសៀម ហើយបានឆ្លងកាត់ស្នាក់នៅតំបន់នេះបណ្ដោះអាសន្ន គាត់ក៏បានជូបនិងស្រឡាញ់នារីម្នាក់...
ប្រាសាទធ្វើពីថ្មបាយក្រៀមសង់ឡើងក្នុងកំឡុងស.វ.ទី១១ នៅលើខឿនថ្មបាយក្រៀម មានរាងជាអក្សរ U ថែវរាងទ្រវែង ច្រកចូលខាងកើត។ ថែវទី២ រាងជាចតុកោណ ផ្នែកខាងលិចនិងខាងកើត មានច្រកតូចចំនួន២ កំពែងសង់ពីថ្មបាយក្រៀម ច្រកចូលពីខាងកើតតែបាក់បែក។ លក្ខណៈចម្លែកនៃប្រាសាទនេះគឺតួប្រាសាទសង់អែបនឹងកំពែងខាងជើង ហើយមិនមានសំណល់ដំបូលទេ ដែលអា...
ប្រាសាទធ្នង់កសាងនៅចុងសតវត្សរ៍ទី១០ រចនាបថឃ្លាំងបន្ទាយស្រី ស្ថិតក្នុងវត្តក្រឡាញ់នៃស្រុកអង្គរជុំ ប៉ុន្តែបានដួលបាក់អស់មួយភាគធំ។ ប្រាសាទត្រូវបានសង់ព្រះវិហារត្រួតពីលើឃើញឃើញនៅសល់ប្រាង្គតែមួយ ប៉ុន្តែសំណល់កំពូលប្រាង្គមានដល់ទៅបី។ នៅក្នុងទីវត្តនេះក៏នៅមានសល់វត្ថុបុរាណក្រាស់ក្រែលដែរ។
ប្រាសាទព្រះឥន្ទកោសីយ៍ស្ថិតក្នុងរចនាបថបាខែង ប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបទ ហស៌វរ្ម័នទី១ គឺក្នុងអំឡុងពេលជាមួយគ្នានឹងប្រាសាទក្រវ៉ាន់ និងបក្សីចាំក្រុងដែរ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះប្រហែលត្រូវបានជួសជុលកែលម្អឡើងវិញនៅក្នុងរជ្ជកាល របស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ និងព្រះរាជបុត្រព្រះអង្គគឺព្រះបាទជ័យ...
ខេត្តរតនគិរីក៏ជាខេត្តដែលកំពុងរីកដុះដាលយ៉ាងខ្លាំងផ្នែកទេសចរណ៍ធម្មជាតិ។ ទេសចរអាចជ្រើសរើសសេវាស្នាក់នៅលំហែកាយនៅតាមរីស៊តជាច្រើនជាអាទិ៍ រីស៊តភូមិខ្មែរ, រីស៊តជាងអេង, រីស៊តមល្លិកា ឬរីស៊តភូមយើងជាដើម។ រឺស៊តទាំងនេះសុទ្ធតែប្រកបដោយទេសភាពស្អាតៗ និងតម្លៃពីទាបទៅខ្ពស់តាមការនិយមរបស់ភ្ញៀវ។
2024 © Royal Academy of Cambodia