Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំគោកមន ខេត្តឧត្តរមានជ័យ
440 km ពីរាជធានី
គ្រឹះប្រាសាទត្រពាំងស៊ីលៀម

ផែនទី

អាហារ

សណ្ឋាគារ

37.2 km ពី ខេត្តឧត្តរមានជ័យ

នៅក្នុងទីវត្តប្រជុំរាជាស៊ីលៀមមានបន្សល់តែទួលមួយនឹងគូទឹកព័ទ្ធជុំវិញ។ ដោយឡែកនៅរោងមួយក្នុងទីវត្តនេះ អ្នកស្រុកបានប្រមូលបំណែកខ្លះៗនៃប្រាសាទនៅជុំវិញនោះមករក្សាទុកដូចជាបំណែកផ្ដែរ សសរពេជ្រ ផ្កាឈុកកំពូលប្រាសាទជាដើម។

សង្កាត់បារាយណ៍ ខេត្តតាកែវ
76.7 km ពីរាជធានី
ប្រាសាទជបពល, ប្រាសាទវត្តបារាយណ៍

ផែនទី

អាហារ

សណ្ឋាគារ

14.7 km ពី ខេត្តតាកែវ

នាមរបស់ប្រាសាទនេះមានពីរ គឺប្រាសាទជបពល ឬគេច្រើនហៅតាមឈ្មោះវត្តថា ប្រាសាទវត្តបារាយណ៍។ប្រាសាទឥដ្ឋរាង៤ជ្រុងច្រកចូលពីទិសខាងកើត គ្មានទ្វារបញ្ឆោតនោះទេ។ ប្រាសាទស្ថិតនៅខាងលិចព្រះវិហារ ហ៊ុំព័ទ្ធជុំវិញដោយកសិន្ធុមានទំហំ ១៣០ម x ១៥០ម ប្រកបដោយទឹកថ្លាឆ្វេង ដែលអ្នកស្រុកហៅថា ទន្លេអុំ។ ប្រាសាទនេះ មានរាងការ៉េ ជ្រុងនីមួយ...

ឃុំមរកត ខេត្តព្រះវិហារ
443 km ពីរាជធានី
សាលារួមចិត្ត

ផែនទី

អាហារ

សណ្ឋាគារ

142 km ពី ខេត្តព្រះវិហារ

ទីនេះមានសំណង់់មួយរាងបីជ្រុងសង់ទៅតាមទិសនៃប្រទេសបីដែលបានព្រមព្រៀងគ្នាកំណត់យកទីតាំងនេះជាប្រជុំព្រំដែននៃប្រទេសកម្ពុជា ប្រទេសលាវ និងប្រទេសថៃ។ នៅលើខឿនមានតម្កល់បល្ល័ង្គដាក់ព្រះពុទ្ធរូបបែរព្រះភក្ត្រទៅទិសទាំងបី ក្នុងចំណោមនោះព្រះពុទ្ធរូបកម្ពុជាធំជាងគេ។ ជើងបល្ល័ង្គលំអដោយរូបចម្លាក់ប្រទេសរៀងខ្លួន។ ចំណែកហោជាងក៏មា...

កំពែងអង្គរធំ សៀមរាប
325 km ពីរាជធានី
ប្រាសាទព្រះលានជល់ដំរី

ផែនទី

អាហារ

សណ្ឋាគារ

11.0 km ពី សៀមរាប

ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ នៅទីនេះមានរូបចម្លាក់ដំរីនិងហ្មជាច្រើន។ រូបនោះបង្ហាញពីដំរីដែលប្រើប្រាស់ប្រមោយដើម្បីប្រមាញ់និងប្រយុទ្ធជាមួយនឹងខ្លា។ លាននេះមានប្រវែងប្រហែល ៣៥០ម៉ែត្រ ចាប់ពីប្រាសាទបាភួនដល់លានស្តេចគំលង់។ លាននេះមានរានហាលចំនួនបី និងសង់ឡើងជាពីរជាន់។ ជណ្ដើរឡើងខាងត្បូងអម...

ឃុំភ្នំសំពៅ ខេត្តបាត់ដំបង
303 km ពីរាជធានី
ស្តូបល្អាងគិរីរម្យ

ផែនទី

អាហារ

សណ្ឋាគារ

14.4 km ពី ខេត្តបាត់ដំបង

អដ្ឋិធាតុជនរងគ្រោះដែលស្ថិតនៅតាមល្អាងផេ្សងៗនាភ្នំសំពៅ ដូចជាល្អាងល្ខោនឬល្អាងតែងខ្លួនជាដើម ត្រូវបានប្រមូលមកដាក់តម្កល់នៅកន្លែងតែមួយគឺ ល្អាងគីរីរម្យ។ ល្អាងនេះមានតម្កល់អដ្ឋិធាតុមិនច្រើនប៉ុន្មានទេ ហើយក៏ពុំមានសាងសង់ជាមន្ទីរបូជនីយដ្ឋានធំដុំសម្រាប់ដាក់តម្កល់ដែរ។ ជារៀងរាល់ឆ្នាំ ជាពិសេសនៅរដូវភ្ជុំបិណ្ឌ និងចូលឆ្...

សង្កាត់ចតុមុខ រាជធានីភ្នំពេញ
2.0 km ពីរាជធានី
សារមន្ទីរជាតិ

ផែនទី

អាហារ

សណ្ឋាគារ

2.5 km ពី រាជធានីភ្នំពេញ

សារមន្ទីរជាតិនេះត្រូវបានកសាងនៅថៃ្ង១៥សីហា១៩១៧ តាមរបៀបស្ថាបត្យកម្មប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវត្ថិ។ នៅខាងក្នុងសារមន្ទីរជាតិមានតម្កល់វត្ថុបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ។ វាជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនា និងបុរា...

ឃុំត្រែងទ្រយឹង ខេត្តកំពង់ស្ពឺ
109 km ពីរាជធានី
ទឹកជ្រោះអូរគគីរ

ផែនទី

អាហារ

សណ្ឋាគារ

61.0 km ពី ខេត្តកំពង់ស្ពឺ

ក្នុងប្រទេសកម្ពុជា ពោរពេញទៅដោយតំបន់ទេសចរណ៍យ៉ាងច្រើន ជាពិសេសតំបន់ទេសចរណ៍ បែបធម្មជាតិតែម្តង។ តំបន់ទេសចរណ៍ថ្មីមួយទៀតដែលទើបតែរុករកឃើញកាលពីថ្មីៗនេះ នៅមិនសូវ ឆ្ងាយពីក្រុងភ្នំពេញនោះទេ។ ប្រសិនអ្នកបានទៅដល់ទីនោះ អ្នកមានអារម្មណ៍ដូចឋានសួគ៌ ក្រោមមេឃ ព្រោះតែទីនោះពិតជាមានទេសភាពព្រៃភ្នំដុះយ៉ាងក្រាស់ពណ៍ខៀវស្រងាត់ ទឹ...

សង្កាត់ទួលស្វាយព្រៃទី១ រាជធានីភ្នំពេញ
3.9 km ពីរាជធានី
សារមន្ទីរទួលស្លែង

ផែនទី

អាហារ

សណ្ឋាគារ

3.5 km ពី រាជធានីភ្នំពេញ

មុនឆ្នាំ១៩៧៥ ទួលស្លែងគឺជាវិទ្យាល័យមួយ។ នៅពេលដែលពួកខ្មែរក្រហមឡើងកាន់អំណាច វិទ្យាល័យនេះត្រូវបានប្រែក្លាយទៅជាមន្ទីរឃុំឃាំងស-២១ និងជាកន្លែងសួរចម្លើយអ្នកទោស ក្រោយមកក្លាយជាសារមន្ទីរអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និង សម្លាប់ក្រោយពេលបានបំពេញ សំ...

វង់តូច សៀមរាប
328 km ពីរាជធានី
ទំនប់បារាំង

ផែនទី

អាហារ

សណ្ឋាគារ

14.7 km ពី សៀមរាប

ទំនប់បារាំង គឺជាទំនប់មួយដែលស្ថិតក្នុងរមណីយដ្ឋានអង្គរ។ ថ្វីបើពុំមានឯកសារបញ្ជាក់ពីប្រវត្តិនៃទំនប់នេះទេ តែគេអាចទាញការប៉ាន់ស្មានបានថា វាត្រូវបានកសាងឡើងអំឡុងទសវត្សឆ្នាំ១៩៦០ នាសម័យសង្គមរាស្ត្រនិយម។ គេអាចនឹងឮសំឡេងទឹកហូរចេញពីទំនប់បារាំងបាន នៅពេលគេទៅដល់ប្រាសាទតានៃ ហើយអាចទៅដល់ទំនប់ទឹកនេះដោយថ្មើរជើង ឬជិះកង់ និ...

ឃុំខ្នងភ្នំ សៀមរាប
334 km ពីរាជធានី
ប្រាសាទក្រហម (ភ្នំគូលែន)

ផែនទី

អាហារ

សណ្ឋាគារ

78.8 km ពី សៀមរាប

ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សរ៍ទី៩។ ប្រាសាទមានប្រាង្គបីបែរមុខទៅកើត ដែលមានប្រាង្គកណ្ដាលខូចខាតអស់។ ប្រាង្គខាងត្បូងដែលនៅសល់រាងបួនជ្រុងស្មើធ្វើពីឥដ្ឋមានទ្វារបញ្ឆោតនៅជ្រុងទាំងបីផ្សេងទៀត។ នៅខាងជើងមានបល្ល័ងមួយមានតម្កល់ស្នោទ្រោណិ និងសិវលិង្គដ៏ធំស្ថិតនៅក្នុងប្រាសាទ។ ប្រាង្គខាងជើងបាក់បែកអស់...

ឃុំជាំក្សាន្ត ខេត្តព្រះវិហារ
411 km ពីរាជធានី
គ្រឹះប្រាសាទកំបុត

ផែនទី

អាហារ

សណ្ឋាគារ

110 km ពី ខេត្តព្រះវិហារ

ប្រាសាទកសាងក្នុងសតវត្សរ៍ទី១០ ដែលជាប្រាសាទមានប្រាង្គមួយ សព្វថ្ងៃនេះ នៅសល់មេទ្វារបញ្ឈរបែរទៅទិសខាងកើត។ គ្រឹះប្រាសាទក្នុងព្រៃចម្ការដំឡូងលំបាកនឹងរុករកទៅដល់ មានចម្ងាយប្រមាណ ១០០០ម៉ែត្រពីផ្លូវ នាមាត់ស្រះធំមួយជាស្រះរបស់ប្រាសាទ។ នៅជិតប្រាសាទអ្នកស្រុកបានរើសយកសំណល់សំណង់បុរាណដាក់តម្កល់លើតូបអ្នកតាមួយ។ នៅលើមេទ្វារ...

ឃុំមង់រៀវ ខេត្តត្បូងឃ្មុំ
131 km ពីរាជធានី
ដើមពោធិ៍ទុំទាវ

ផែនទី

អាហារ

សណ្ឋាគារ

16.8 km ពី ខេត្តត្បូងឃ្មុំ

ដើមពោធិ៍ក្នុងប្រវត្តិស្នេហ៍ទុំទាវ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជនទូទៅ។ ទីតាំងនៃដើមពោធិ៍នេះ ស្ថិតក្នុងភូមិជើងខាល ក្រុងសួង ខេត្តត្បូងឃ្មុំសព្វថ្ងៃ ដែលមានទីតាំងរហូតដល់ទៅពីរ គឺ៖ មួយនៅខាងជើងផ្លូវជាតិ កណ្ដាលវាលស្រែក្រោយភូមិ គ្មានផ្លូវ ត្រូវដើរចូលតាមភ្លឺស្រែ។ ទីនោះមានតូបអ្នកតា តាំងរូ...

ឃុំធាយ ខេត្តព្រៃវែង
93.0 km ពីរាជធានី
ទំនប់បឹងស្នេហ៍

ផែនទី

អាហារ

សណ្ឋាគារ

17.4 km ពី ខេត្តព្រៃវែង

ទំនប់នេះជាទីទប់ទឹកសម្រាប់ស្រែប្រាំង មានឈ្មោះដើមថា បឹងព្រីង។ ជាទីលំហែពេញនិយមសម្រាប់គ្រប់វ័យជាពិសេសក្នុងរដូវវស្សា។ ដោយទំនប់នេះជាទំនប់បង្ហូរ ហេតុនេះប្រសិនបើភ្លៀងធ្លាក់ច្រើននោះ ក៏អាចកាត់ផ្ដាច់ចរាចរមួយរយៈផងដែរ។ ក្នុងពេលនោះការងូតទឹកកម្សាន្តរបស់ភ្ញៀវធ្វើឡើងនៅលើតួទំនប់តែម្ដង។

ឃុំចុងកាល់ ខេត្តឧត្តរមានជ័យ
445 km ពីរាជធានី
ទំនប់អាតោដួងចិត្ត

ផែនទី

អាហារ

សណ្ឋាគារ

49.7 km ពី ខេត្តឧត្តរមានជ័យ

រមណីយដ្ឋានអាតោដួងចិត្ត ទើបទទួលបានការចាប់អារម្មណ៍ចាប់តាំងពីរដ្ឋាភិបាលបានធ្វើប្រព័ន្ធធារាសាស្ត្រនៅទីនោះរួចមក។ ទំនប់អាងទឹកស្ទឹងស្រែង២ នេះ ជាទំនប់ស្ទាក់ទឹកបន្ទាប់ពីទំនប់៣០០ នៅប៉ែកខាងលើ ដែលបម្រើឱ្យការស្រោចស្រពវិស័យកសិកម្ម ហើយថែមទាំងជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីល្បាញក្នុងខេត្តមួយដែរ។ ទំនប់មានប្រវែង ២៨០០ម៉ែត្រ...