Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំឫស្សីស្រុកខាងលិច ខេត្តកំពត
157 km ពីរាជធានី
ច្រកអន្តរជាតិព្រែកចាក

ផែនទី

អាហារ

សណ្ឋាគារ

41.1 km ពី ខេត្តកំពត

ខេត្តកំពតមានច្រកព្រំដែនតែមួយគត់ជាមួយប្រទេសវៀតណាម គឺច្រកព្រែកចាក ដែលនៅទីនោះមានសំណង់ អាគារជាច្រើន ពិសេសគឺកាស៊ីណូ សណ្ឋាគារ។ គឺជាច្រកសេដ្ឋកិច្ចមួយសម្រាប់ផ្លាស់ប្ដូរទំនិញរវាងប្រទេសជិតខាង។

ឃុំជើងទៀន ខេត្តឧត្តរមានជ័យ
411 km ពីរាជធានី
ប្រាសាទព្រហ្មកិល

ផែនទី

អាហារ

សណ្ឋាគារ

33.7 km ពី ខេត្តឧត្តរមានជ័យ

ប្រាសាទព្រហ្មកិល នៅខាងជើងស្ទឹងចម្ងាយប្រហែលជា ១៥០ ម៉ែត្រ ជិតស្ពានទ័ព ដែលពិនិត្យតាមឈ្មោះ ជាប់ទាក់ទងរឿងព្រេងមួយ។ រឿងនោះនិទានពីបុរសអ្នកដើររកផ្ដៅម្នាក់ បានប្រទះឃើញដើមរកាខ្មៅមួយ យកមកធ្វើជាដំបងយ៉ាងមាំ ហើយល្អអស្ចារ្យ សន្មតហៅថា "ដំបងក្រញូង" ជារូបតំណាងខេត្តបាត់ដំបង។ ក្រោយពីបានដំបងនេះមកកាន់កាប់ថែរក្សា បុរសនោះក...

ឃុំអណ្ដើកហែប ខេត្តបាត់ដំបង
329 km ពីរាជធានី
ទឹកធ្លាក់ស្ទឹងថ្វាក

ផែនទី

អាហារ

សណ្ឋាគារ

41.1 km ពី ខេត្តបាត់ដំបង

រមណីយដ្ឋានធម្មជាតិស្ទឹងថ្វាក ជារមណីយដ្ឋានមួយដែលមានទឹកធ្លាក់នៃស្ទឹងសង្កែប៉ែកខាងលើ ហើយបានបង្កើតឡើងចាប់ពីឆ្នាំ២០១១មក។ នៅរដូវប្រាំង កម្រិតទឹករាក់ល្មមសម្រាប់ទេសចរអង្គុយលេងក្នុងស្ទឹងលើថ្មរដេបរដុប។ ទីនេះមានដើមឈើធំៗ ផ្ដល់ជាម្លប់ និងគុម្ពឫស្សីជាច្រើនដុះតាមច្រាំងនិងផ្លូវចូលទៅលេងអមទៅដោយតូប ដែលសាងសង់ឡើងសម្រាប់ភ...

ឃុំខ្នងភ្នំ សៀមរាប
336 km ពីរាជធានី
ប្រាសាទរោងចិន, ប្រាសាទត្រពាំងរង

ផែនទី

អាហារ

សណ្ឋាគារ

80.3 km ពី សៀមរាប

ប្រាសាទរោងចិនបានស្ថាបនាឡើងនៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវ្ម័នទី២។ ព្រះអង្គបានស្ថាបនាព្រះសិវលិង្គសម្រាប់រាជវង្សឈ្មោះថា ជយេស្វរៈ ដែលបានតាំងនៅក្នុងប្រាសាទនេះ ដោយមានធ្វើពីធីទេវរាជនៅតួកណ្តាលប្រាសាទអារាមរោងចិន ដើម្បីតាំងខ្លួនជាស្តេចចក្រវាល។ ប្រាសាទមានទម្រង់ជាប្រាសាទភ្នំ រាងជាពីរ៉ាមីត មាន៥ថ្នាក់ ន...

ឃុំស្រអែម ខេត្តព្រះវិហារ
397 km ពីរាជធានី
ទឹកជ្រោះតេជោបុស្បូវ

ផែនទី

អាហារ

សណ្ឋាគារ

96.3 km ពី ខេត្តព្រះវិហារ

រមណីយដ្ឋានទឹកធ្លាក់តេជោបុសស្បូវមានទីតាំងស្ថិតនៅលើកំពូលភ្នំដងរែក ដែលមានសោភ័ណមិនចាញ់រមណីយដ្ឋានជួរភ្នំត្បែងឡើយ ហើយមានផ្លូវទៅដល់ងាយស្រួលជាង។ ទឹកធ្លាក់នេះក៏ជាប្រភពផ្ដល់ទឹកដល់ អាងទឹកតេជោបុស្បូវ ដែលមានតួនាទីផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋនៅលើភ្នំ ដែលខ្វះខាតនៅរដូវប្រាំង។

ឃុំត្រពាំងតាវ ខេត្តឧត្តរមានជ័យ
450 km ពីរាជធានី
ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត

ផែនទី

អាហារ

សណ្ឋាគារ

43.6 km ពី ខេត្តឧត្តរមានជ័យ

តំបន់អភិរក្សព្រៃសហគមន៍សង្ឃរុក្ខវ័ន្តគឺជាព្រៃចុងក្រោយនៅក្នុងខេត្តឧត្តរមានជ័យដែលមានផ្ទៃដីជាង៣ម៉ឺនហិកតា។ នៅឆ្នាំ២០១៨ តំបន់នេះបានក្លាយជាតំបន់ការពារដែនជម្រកសត្វព្រៃក្រោយមានការតស៊ូការពារតាំងពីឆ្នាំ២០០១ពីសំណាក់អតីតព្រះចៅអធិការវត្តប្រាសាទរាជាសំរោងដែលស្រឡាញ់ធម្មជាតិនិងជាអតីតមេគណខេត្ត។ ព្រៃសហគមន៍សង្ឃរុក្ខវ័ន្...

ឃុំសារង្គ ខេត្តបន្ទាយមានជ័យ
393 km ពីរាជធានី
ប្រាសាទភាស

ផែនទី

អាហារ

សណ្ឋាគារ

31.7 km ពី ខេត្តបន្ទាយមានជ័យ

ប្រាសាទភាស ជាប្រាសាទបែកបាក់រលំអស់ជាច្រើននៅសល់តែជញ្ជាំងពីរដែលនៅឈរ មើលទៅគួរសង្វេគខ្លាំងណាស់។ ប្រាសាទនេះស្ថិតក្នុងបរិវេណវត្តភាស ដែលនៅពីខាងត្បូងវត្តមានអាងទឹកដ៏ធំមួយ។ ប្រាសាទមានប្រាង្គចំនួនបី ដែលប្រាង្គពីរសងខាងរលំបាក់បែកអស់។ នៅតាមជញ្ជាំងមានឆ្លាក់រូបទេពតូចជាប្រភេទប្រាសាទអណ្ដែតជាប់នឹងជញ្ជាំង។ តាមការរៀបរាប់...

ឃុំច្រេស ខេត្តកំពង់ឆ្នាំង
59.9 km ពីរាជធានី
ស្តូបវត្តចំប៉ី

ផែនទី

អាហារ

សណ្ឋាគារ

39.8 km ពី ខេត្តកំពង់ឆ្នាំង

មន្ទីរបូជនីយដ្ឋានវត្តចំប៉ី មានតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ដែលប្រជាជនប្រមូលមកពីរណ្ដៅសាកសពនៅទួលតាកន និងវាលថ្កូវ។ អដ្ឋិធាតុមួយខ្លះត្រូវប្រជាជននាំយកមកពីទីតាំងសម្លាប់វត្តចំប៉ា និងកន្លែងផេ្សងទៀត មកដាក់នៅក្នុងមន្ទីរបូជនីយដ្ឋានវត្តចំប៉ី។ មកដល់ពេលនេះ អដ្ឋិធាតុមួយចំនួនបានបាត់បង់។ ឯចំនួនដែលន...

សង្កាត់សំរោង ខេត្តឧត្តរមានជ័យ
452 km ពីរាជធានី
គ្រឹះប្រាសាទកប់គង

ផែនទី

អាហារ

សណ្ឋាគារ

9.8 km ពី ខេត្តឧត្តរមានជ័យ

ទួលមានប្រាសាទមានខឿនមួយសង់ពីថ្មបាយក្រៀមនិងបំណែកបល្ល័ង្ក។ សំណង់នេះអាចជាសាលាសំណាក់ឬក៏រោងបុណ្យមួយ ធ្វើពីឈើនៅខាងលើមិនមានប្រាង្គនោះទេ។

ឃុំផ្សារដែក ខេត្តកណ្ដាល
40.6 km ពីរាជធានី
ភ្នំឧដុង្គ

ផែនទី

អាហារ

សណ្ឋាគារ

50.7 km ពី ខេត្តកណ្ដាល

ភ្នំនេះមានឈ្មោះបីគឺ ភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ និង ភ្នំអដ្ឋរស្ស។ ឧដុង្គ ជាខ្សែភ្នំមួយដែលលាតសន្ធឹងពីជើងទៅត្បូង ប្រវែង ១៥០០ ម៉ែត្រ និង ទទឹង ៧០០ ម៉ែត្រ។ ភ្នំនេះមានកំពូល ៥ គឺ កំពូលចេតីយ៍ទន្ទឹម កំពូលត្រៃត្រឹង្គ កំពូលភ្នំចេតីយ៍កំពូលបួន ព្រះអង្គចូលបរិនិព្វាន្ត និងកំពូលភ្នំអរិយកាស្សប។ ភ្នំនេះមានរាងដូចជាសត...

ឃុំពោធិ៍បាន ខេត្តកណ្ដាល
72.7 km ពីរាជធានី
វត្តទួលព្រះរាជា

ផែនទី

អាហារ

សណ្ឋាគារ

62.9 km ពី ខេត្តកណ្ដាល

វត្តទួលរាជាមានសំណង់ធំស្កឹមស្កៃដាច់គេបំផុតនៅក្នុងប្រទេសកម្ពុជា។ វត្តនេះមានសំណង់ព្រះពុទ្ធរូបដ៏ធំអាចមើលឃើញពីចម្ងាយ ហើយនិងរូបព្រះពុទ្ធបដិមាប្រក់នាគដ៏ធំមួយ គួរឱ្យស្ញប់់ស្ញែងនិងជាទីគោរពបូជារបស់ពុទ្ធសាសនិក។ នៅទីនេះក្រៅពីការកសាងនៅព្រះពុទ្ធបដិមាដ៏ធំទាំងពីរអង្គនេះ ក៏មានសំណង់ដទៃទៀតជាច្រើន ប៉ុន្តែជាការគួរឲ្យសោក...

ឃុំស្រែអំបិល ខេត្តកោះកុង
161 km ពីរាជធានី
វត្តអង្គរភ្នំខ្លុង, វត្តសិលារតនារាម

ផែនទី

អាហារ

សណ្ឋាគារ

138 km ពី ខេត្តកោះកុង

វត្តអង្គរភ្នំខ្លុង សិ្ថតនៅតាមបណ្ដោយព្រែកស្រែអំបិលមានសំណល់គំនរថ្មបាយក្រៀម ដែលមានការយល់ច្រឡំថាជាប្រាសាទសម័យអង្គរ។ សណ្ឋានប្រាសាទជាចេតិយនៅលើទីតាំងប្រាសាទចាស់ ដោយទីតាំងនោះមានជាកំពែងសាងពីថ្មបាយក្រៀមព័ទ្ធជុំវិញ។ ថ្មបាយក្រៀមជាកំពែងនោះមានទំហំធំៗ ស្រដៀងទៅនឹងថ្មបាយក្រៀមជាកំពែងប្រាសាទនៅសម័យអង្គរ ដែលថ្មនោះ គួរតែ...

ឃុំសែនមនោរម្យ ខេត្តមណ្ឌលគិរី
334 km ពីរាជធានី
ជម្រកសត្វទោចអណ្ដូងក្រឡឹង

ផែនទី

អាហារ

សណ្ឋាគារ

31.3 km ពី ខេត្តមណ្ឌលគិរី

តំបន់សហគមន៍អេកូទេសចរណ៍អណ្ដូងក្រឡឹង ឬ ជំរំសត្វទោចចាហូ (Jahoo Gibbon Camp) លាតសន្ធឹងនៅលើផ្ទៃដីជាង ១៤០០ ហិកតា និងចម្រុះទៅដោយបណ្ដុំនៃទេសភាពរុក្ខជាតិធម្មជាតិប្រភេទព្រៃពាក់កណ្ដាលស្រោង មានសត្វព្រៃច្រើនប្រភេទជាក្ដីរំពឹងនៃការស្រោចស្រង់ និងការអភិរក្សសត្វព្រៃផងដែរ។ តំបន់នេះផ្ដួចផ្ដើមគម្រោងដោយសកម្មជនការពារព្រៃឈ...

ឃុំបឹងមាលា សៀមរាប
313 km ពីរាជធានី
ប្រាសាទកន្សែង

ផែនទី

អាហារ

សណ្ឋាគារ

57.3 km ពី សៀមរាប

ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះ ជាថ្មបាយក្រៀម។ ប្រាសាទនេះក្លាយជារណបមួយនៃប្រាសាទបឹងមាលា ដែលស្ថិតនៅក្នុងប៉ែកខាងលិចអមផ្លូវចូល។

ឃុំខ្នងភ្នំ សៀមរាប
335 km ពីរាជធានី
ប្រាសាទអូរផ្អុង

ផែនទី

អាហារ

សណ្ឋាគារ

79.8 km ពី សៀមរាប

ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សរ៍ទី៩។ ប្រាសាទនេះមានប្រាង្គមួយរាងការ៉េធ្វើពីឥដ្ឋ បែរមុខទៅកើត មានស៊ុមទ្វារ ធ្វើពីថ្មភក់ និងមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ប្រាង្គនេះមានកម្ពស់ ៩ម៉ែត្រ មានជាន់បញ្ឆោតបីលម្អដោយទ្វារបញ្ឆោតតាមទិសដទៃ។ នៅជ្រុងកែងនៃជាន់បញ្ឆោតនេះមានប្រាង្គបង្រួមធ្វើពីឥដ្ឋនៅជ្រុ...