អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាអាកាសយានដ្ឋានដែលដើរតួជាច្រកអន្តរជាតិ ដ៏សំខាន់ របស់កម្ពុជា។ កំណើនចរាចរនៅព្រលានយន្តហោះនៅកម្ពុជាឆ្លុះបញ្ចាំងពីកំណើនទេសចរនៅកម្ពុជា ជាពិសេសលទ្ធផលសេដ្ឋកិច្ចប្រកបដោយជោគជ័យដល់ឱកាសពាណិជ្ជកម្ម។ ទីផ្សារអាកាសចរណ៍កម្ពុជាបានកើនឡើងយ៉ាងរហ័ស ស្របនឹងការពង្រីក និងកែលម្អជាបន្តបន្ទាប់នៃអាកាសយានដ្ឋាននេះ ខណៈការធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញនិងអ្នកដំណើរបានរក្សាកំណើនផងដែរ។ ចំនួនអ្នកដំណើរឆ្លងកាត់តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញមានកំណើនជារៀងរាល់ឆ្នាំ ទើបទាមទារឱ្យមានការពង្រីកឥតឈប់ឈរ រួមនឹងការបង្កើតអាកាសយានដ្ឋានថ្មីនៅ កណ្ដាលស្ទឹងផងដែរ។ ពីព្រលានយន្តហោះភ្នំពេញ ទេសចរអាចជ្រើសរើសមធ្យោបាយធ្វើដំណើរជាច្រើន ដូចជា រថយន្តតាក់ស៊ី រ៉ឺម៉កឈ្នួល កង់បីឈ្នួល ម៉ូតូឌុប ព្រមទាំងរថភ្លើងក្រុងផងដែរដែលធ្វើចរាចររវាងព្រលាននិង ចំណុចកណ្ដាលក្រុង។

ទីតាំងនៅលើផែនទី