មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យ

ថ្វីបើទីនេះមិនទាន់បានបើកដំណើរការទទួលភ្ញៀវជាសារមន្ទីរអចិន្ត្រៃយ៍ក្ដី ប៉ុន្តែសមុច្ច័យនេះមានវត្ថុបុរាណជាច្រើនយ៉ាងគួរឱ្យកត់សម្គាល់ ដូចជា រូបចម្លាក់ ផ្ដែរ បល្ល័ង្ក បំណែកសសរពេជ្រជាដើម។ ជាពិសេសនៅទីនេះ មានការប្រមូលផ្ដុំសិលាចារឹកជាច្រើនផ្ទាំង។ វត្ថុសិល្បៈទាំងនេះទទួលបានមកពីការគាស់កកាយឃើញរបស់អ្នកស្រុក ទីប្រាសាទបុរាណចាស់ វត្ថុដែលរក្សាទុកក្នុងវត្តនានា ព្រមទាំងវត្ថុបុរាណដែលជនទុច្ចរិតចង់យកឆ្លងដែនទៅប្រទេសក្រៅផងដែរ។

ទីតាំងនៅលើផែនទី