ទឹកធ្លាក់លែងត្រង

ស្រុកអូររាំងខុសពីស្រុកនានាក្នុងខេត្ត ដោយសារស្រុកនេះមានតំបន់ទេសចរណ៍ជាច្រើន ដែលមិនទាន់បានរុករក ថ្វីត្បិតតែមានចម្ងាយមិនឆ្ងាយ ប៉ុន្តែមិនមានផ្លូវទៅដល់។ ទឹកជ្រោះលែងត្រងក៏ជាទឹកជ្រោះមួយប្រកបដោយទេសភាពត្រចង់ ប៉ុន្តែកម្រមានអ្នកទៅដល់។ ទឹកធ្លាក់កម្ពស់៥ម៉ែត្រនិងទទឹង៦ម៉ែត្រនេះ ស្ថិតនៅក្នុងព្រៃឯកា មិនសូវមានអ្នកស្គាល់ហើយក៏មិនទាន់អភិវឌ្ឍន៍នៅឡើយទេ។

ទីតាំងនៅលើផែនទី