ប្រាសាទវត្តប្រាសាទរង្សី

ប្រាសាទប្រហែលជាកសាងក្នុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទហស៌វរ្ម័នទី៣។ ប្រាសាទបាក់បែកស្ថិតក្នុងទីវត្តប្រាសាទរង្សី ដែលជាឈ្មោះប្រាសាទនេះតែម្ដង។ ប្រាសាទសង់ពីឥដ្ឋនេះមានប្រាង្គតែមួយ មានស៊ុមទ្វារធ្វើពីថ្មភក់ ទ្វារចូលពីខាងកើត។ ទ្វារបញ្ឆោតបីមាននៅតាមទិសដទៃ ឯមេទ្វារទាំងសងខាងមានសិលាចារឹក ប្រមាណ៥០ បន្ទាត់។ ទីនេះអាចជាក្រុមប្រាសាទ៤ឬ៥ ហើយនិងស្រះមួយទំហំ១០០x១០០ម៉ែត្រ។

ទីតាំងនៅលើផែនទី