ទឹកជ្រោះច្រកល្អៀង, ទឹកជ្រោះយ៉ោក

នៅទីនេះមានទេសភាពបែបធម្មជាតិ ដែលមានទឹកជ្រោះ និងព្រៃឈើ។ ភ្ញៀវទេសចរអាចហែលទឹកលេង ឬចុះលេងក្នុងស្ទឹង ឬសម្រាកនៅក្នុងភាពស្ងៀមស្ងាត់ដែលមានទឹកធ្លាក់៨ជាន់ ចម្ងាយប្រមាណ២គីឡូម៉ែត្រ។ ខ្សែទឹកជ្រោះហូរចេញពីកំពូលភ្នំឱរ៉ាល់ខួបប្រាំងវស្សាកាត់ផ្ទាំងថ្មរាប់រយម៉ែត្រត្រជាក់ដូចទឹកអម្រឹត។ គេច្រើនប្រៀបប្រដូចទឹកជ្រោះធម្មជាតិមួយនេះទៅនឹងទឹកជ្រោះប៊ូស្រានៅឯខេត្តមណ្ឌលគិរី ដោយអះអាងថា នៅស្រុកខ្មែរក្រៅពីទឹកជ្រោះប៊ូស្រាមក មានតែទឹកជ្រោះធម្មជាតិច្រកល្អៀងនេះទេ ដែលមានសណ្ឋានជាទឹកជ្រោះចេញពីប្រភពក្រោមភ្នំដូចគ្នានិងមានសម្រស់ទឹកហូរប្រហាក់ប្រហែលគ្នា។ ពិតណាស់ថាទឹកជ្រោះប៊ូស្រាមានឈ្មោះល្បី តាំងពីសម័យដើម តែដោយឡែកទឹកជ្រោះធម្មជាតិច្រកល្អៀងទើបតែមានឈ្មោះក្នុងបញ្ជីទេសចរណ៍ខេត្តនៅឆ្នាំ២០០៣ប៉ុណ្ណោះ ហើយក៏មានទេសចរទៅកម្សាន្តមិនដាច់ដូចតែទឹកជ្រោះប៊ូស្រាដែរ។

ទីតាំងនៅលើផែនទី