ស្តូបវត្តសុភមង្គល

ប្រជាជនបានចូលរួមគាស់រណ្ដៅសាកសពកាលពីឆ្នាំ១៩៨៣ នៅទីតាំងសម្លាប់ដែលស្ថិតនៅចន្លោះភ្នំកូនខ្លា ភ្នំស្វាយ ភ្នំជញ្ជាំង និងរណ្ដៅនៅតាមជើងភ្នំក្នុងចម្ការខ្នុរ ដែលបច្ចុប្បន្នជាចម្ការដំណាំរបស់អ្នកស្រុក ដើម្បីរកមាសដែលជាប់នៅនឹងខ្លួនសាកសព។ ឆ្អឹងដែលសេសសល់ក្រោយការគាស់ ត្រូវប្រជាជនប្រមូលនិងជញ្ជូនយកមកដាក់តម្កល់ទុកនៅក្នុងបូជនីយដ្ឋានក្នុងវត្តសុភមង្គល ដែលកន្លែងតម្កល់អដ្ឋិធាតុថ្មីមួយមានពីរជាន់ធ្វើពីបេតុង បានត្រូវធ្វើឡើងដើម្បីដាក់តម្កល់ឆ្អឹងដែលនៅសេសសល់ពីការលួច និងបំផ្លាញដោយភាពកង្វះថែទាំ។

ទីតាំងនៅលើផែនទី