ប្រាសាទស្រឡៅ (កោះកេរ)

ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នាចុងសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀម បែរមុខទៅឦសាននិងនិរតីតាមស៊ុមទ្វារថ្មភក់។ ច្រកទ្វារទិសឦសានមានយ៉មួយលយចេញ ដោយមានស៊ុមទ្វារធ្វើពីថ្មភក់ និង បង្អួចពីរនៅតាមជញ្ជាំងសងខាងរបស់យ៉។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀម ស្ថិតនៅជ្រុងអាគ្នេយ៍ ហើយក៏មានកំពែងធ្វើពីថ្មបាយក្រៀម ប្រកបដោយខ្លោងទ្វារមួយរាងកាកបាទ មានច្រកចូលតែមួយ។

ទីតាំងនៅលើផែនទី