ទឹកធ្លាក់ដំណាក់ស្ដេច, ទឹកធ្លាក់សែនមនោរម្យ

ទឹកជ្រោះសែនមនោរម្យឬទឹកជ្រោះដំណាក់ស្ដេចមានទីតាំងនៅក្នុងក្រុងសែនមនោរម្យ ចម្ងាយប្រហែល៥គ.ម ពីរង្វង់មូលគោព្រៃ។ ទីតាំងនេះជាទឹកជ្រោះងាយស្រួលទៅដល់បំផុតពីទីរួមខេត្ត ហើយស្ថិតនៅជិតអតីតព្រះរាជដំណាក់ព្រះនរោត្តមសីហនុផងដែរ ទើបមានឈ្មោះទី២ថាដំណាក់ស្ដេច។ ជ្រោះមានពីរដំណាក់ ដែលដំណាក់ខាងលើទឹកធ្លាក់កម្ពស់ប្រមាណជាងមួយម៉ែត្រ ឯដំណាក់ខាងក្រោមមានកម្ពស់ប្រមាណជាងប្រាំមួយម៉ែត្រមុខទឹកធំរហូតដល់៥ម៉ែត្រ ជាទីដែលមានទំនប់វារីអគ្កិសនី។ បន្តទៅផ្នែកខាងក្រោមក៏មានដំណាក់ទី៣ទៀត ប៉ុន្តែមិនមានផ្លូវទៅដល់ទេ។ ជ្រោះនៅជិតទីរួមខេត្តជាងគេនេះមានភាពល្បីល្បាញដោយ ទីនេះមានទំនប់វារីអគ្គិសនីមួយ ដែលអាចផលិតបានតាមរដូវ។

ទីតាំងនៅលើផែនទី