ទឹកធ្លាក់តំបន់អារ៉ែង

អារ៉ែងនិងស្ទឹងឆាយអារ៉ែងត្រូវបានគេស្គាល់ថាជាតំបន់ព្រៃចុងក្រោយរបស់កម្ពុជា និងជាកន្លែងដែលមានក្រពើភ្នំរស់នៅជាច្រើនរយក្បាល ជម្រករបស់ត្រីនាគ និងសត្វព្រៃជាច្រើនប្រភេទផ្សេងទៀតនោះ កំពុងតែលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់ឆ្ងាយពីពិភពលោកខាងក្រៅ ដោយសារតែតំបន់នោះ ស្ថិតនៅក្នុងតំបន់មួយដែលហុំព័ទ្ធជុំវិញ ទៅដោយជួរភ្នំក្រវ៉ាញនិងភ្នំដងរ៉ែក។ ទោះបីជាផ្លូវលំបាកយ៉ាងណាក៏ដោយក៏តំបន់នេះនៅតែអាចទាក់ទាញមនុស្សឱ្យទៅចូលទស្សនាសម្រស់ធម្មជាតិរបស់ខ្លួនជាប់ជារឿយៗផងដែរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ តំបន់នេះមានទឹកជ្រោះនិងទេសភាពជាច្រើនសម្រាប់ទេសចរដែលចូលចិត្តធម្មជាតិ។ ការរស់នៅនឹងនេសាទនៅក្នុងស្ទឹងរបស់ប្រជាជននៅទីនេះ ត្រូវបានធ្វើឡើងតាំងពីដូនតារបស់ពួកគេមកម្ល៉េះ ដោយមានពិធីសែនព្រេននានាទៅតាមរដូវកាល។ តំបន់នេះមានទឹកជ្រោះជាច្រើន ដូចជា អូរស្ប័ត ពយម្រេចកងកែប ស្ទឹងព្រាត់ ឆាយតាម៉ឺន និងតំបន់ធម្មជាតិផ្សេងៗទៀតរាប់មិនអស់។

ទីតាំងនៅលើផែនទី