ពហុកីឡដ្ឋានមរតកតេជោ

ពហុកីឡដ្ឋាននេះជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន សាងសង់ឡើងលើផ្ទៃដី១៦ហិកតា។ រចនាសម្ព័នពហុកីឡដ្ឋានជាតិមរតកតេជោ មានការធ្វើកីឡដ្ឋានរាងជាសំពៅគឺដើម្បីរំលឹកដល់ទំនាក់ទំនងដែលកន្លងមកកម្ពុជាមានជាមួយ ចិនជាយូរមកហើយ គឺតាំងពីសម័យធ្វើដំណើរដោយសំពៅម្ល៉េះ។ ការសាងសង់ពហុកីឡាដ្ឋានបានបានចាប់ផ្ដើមនៅឆ្នាំ២០១៧ ហើយបញ្ចប់គម្រោងសាងសង់នៅឆ្នាំ២០២១។ រដ្ឋាភិបាលចិនបានផ្តល់ជំនួយចំនួន ១.១ ពាន់លានយន់ចិន (ប្រហែល ១៦០ លានដុល្លារ) សម្រាប់ការសាងសង់កីឡដ្ឋានដែលត្រូវបានអភិវឌ្ឍដោយ សាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន ។ វិស្វករចិនប្រមាណ៣៤០នាក់ និងកម្មករនិងអ្នកបច្ចេកទេសកម្ពុជា២៤០នាក់បានចូលរួមក្នុងការសាងសង់នេះ។ ទីលានបាល់ទាត់ មានដំបូលគ្របបិទបើកបាន អាចផ្ទុកអ្នកទស្សនារហូតដល់ទៅ ៦ម៉ឺននាក់។ ទីលានបាល់ទាត់ត្រូវបានដាំស្មៅស្របតាមស្តង់ដារបស់ FIFA ហើយដែលពហុកីឡដ្ឋាននេះនឹងត្រូវបានប្រើប្រាស់ សម្រាប់ការប្រកួតកីឡា SEAGAME 2023 លើកទី ៣២ និង ASEAN Para Games លើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ទីតាំងនៅលើផែនទី