ទឹកជ្រោះអូរជាំ

ទឹកជ្រោះអូរជាំត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ដោយប្រជាជនដែលទៅរស់នៅទីនោះ។ នៅឆ្នាំ២០០៧ ប្រជាជនដែលចូលទៅលេងទីនោះតែងប្រទះរឿងចម្លែកមួយ គឺទឹកធ្លាក់ដែលមើលឃើញនោះថតមិនជាប់សោះ។ បើតាមជំនឿប្រជាជននៅទីនោះគាត់ថាទឹកធ្លាក់នោះមានអ្នកតាកាន់។ រហូតដល់ចុងឆ្នាំ ២០១៣ ទើបមន្ត្រីបរិស្ថាននិងសហគមន៍តំបន់ការពារធម្មជាតិ អូរជាំ បានសហការគ្នារៀបចំផ្លូវចូលទៅក្នុងរមណីយដ្ឋាននេះ។ ទឹកធ្លាក់នេះមានកម្ពស់ ៣០ម៉ែត្រហ៊ុំព័ទ្ធដោយផ្ទាំងថ្មធំៗ និងមានត្រពាំងមួយដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះ។ ផ្លូវឡើងទៅកាន់រមណីយដ្ឋានមានលក្ខណៈពិសេសជាច្រើនដូចជាមានព្រៃព្រឹក្សា ជ្រលងដងអូរ ផ្ទាំងថ្មនិងទឹកធ្លាក់ជាដំណាក់ៗចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំ ដែលបង្កលក្ខណៈសប្បាយដល់ភ្ញៀវទេសចរមកទស្សនា។ ទឹកធ្លាក់មានពីរដំណាក់ ដែលនៅឆ្ងាយពីគ្នារហូត ៣ គីឡូម៉ែត្រ ដែលជាន់ខាងលើមានទឹកធ្លាក់ខ្ពស់ ចំណែកជាន់ក្រោម នៅជើងភ្នំដែលរថយន្តអាចទៅដល់បាន។

ទីតាំងនៅលើផែនទី