ទំនប់រលាំងជ្រៃ

ទំនប់ទឹករលាំងជ្រៃ ដែលត្រូវបានកសាងឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ក្លាយបានទៅជាទីកម្សាន្ដស្ទូចត្រីដ៏ពេញនិយមសម្រាប់អ្នកមកពីរាជធានីភ្នំពេញ និងជារបរជួយផ្គត់ផ្គង់ជីវភាពរបស់អ្នកភូមិមិនដាច់រយៈចាប់តាំងពីបើករដូវកាលទឹកឡើងរហូតដល់បច្ចុប្បន្ន។ ចូលតាមផ្លូវវត្តរលាំងឈូក ឬ វត្តក្រួស ដោយធ្វើដំណើរចម្ងាយ ៥ គីឡូម៉ែត្រឆ្លងកាត់ទីលម្ហែក្យូសសង់ប្រ៉បមាត់ទឹកព្រែកជាហូរហែ ទំនប់ទឹករលាំងជ្រៃ មានប្រវែង ៧២ ម៉ែត្រ ដែលត្រូវបានកសាងឡើងក្នុងសម័យប៉ុលពត និងជួសជុលជាថ្មីនៅក្នុងឆ្នាំ ២០០០។

ទីតាំងនៅលើផែនទី