ប្រាសាទកាត់ក្ដី

ប្រាសាទក្នុងក្រុមព្រះខ័ន (កំពង់ស្វាយនេះ) សាងឡើងច្រើនជំនាន់ តាំងពីព្រះបាទសូរ្យវរ្ម័នទី១ដល់ព្រះបាទជ័យវរ្ម័នទី៧ ពោលគឺរវាងសតវត្សរ៍ទី១១ដល់១២។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅទិសឦសាន និងមានទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ យ៉មួយលយចេញទៅកើត ដែលលំអដោយបង្អួចតាមជញ្ជាំងសងខាងរបស់យ៉។ ប្រាសាទព័ទ្ធដោយកំពែងមួយរាងចតុកោណកែង ធ្វើពីថ្មបាយក្រៀម មានខ្លោងទ្វារបួនធ្វើពីថ្មបាយក្រៀមរាងកាកបាទមានស៊ុមទ្វារធ្វើពីថ្មភក់ មានច្រកចូលមួយ។

ទីតាំងនៅលើផែនទី