ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គតូចមួយរាងបួនជ្រុងស្មើសង់លើខឿនថ្មបាយក្រៀម បែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងមានលំអដោយសសរពេជ្រពីរដើមដែលជាទម្រផ្តែរមួយផ្ទាំង។ នៅតាមជ្រុងផ្សេងទៀតមានលំអដោយទ្វារបញ្ឆោត តែមិនមានចម្លាក់ទេ។