ប្រាសាទស្ថិតក្នុងរចនាបថបន្ទាយស្រីនិងឃ្លាំង នៃរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ន និងព្រះបាទជ័យវរ្ម័ន ទី៥។ ប្រាសាទសង់ក្នុងអំឡុងចុងសតវត្សរ៍ទី១០ និងដើមសតវត្សរ៍ទី១១ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទធ្វើពីឥដ្ឋមានប្រាង្គបី រត់ជួរជើងត្បូង ហើយមានហោត្រៃពីរ បែរមុខទៅប្រាង្គកណ្ដាល។ ប្រាសាទហ៊ុំព័ទ្ធដោយគូទឹកមានផ្លូវចូលពីរ។ គោបុរៈទីពីរអាចត្រូវបានសាងសង់ឡើងបន្តនៅសតវត្សរ៍ទី ១១។ ក្នុងសម័យសង្រ្គាមស៊ីវិលបីទសវត្ស ប្រាសាទនេះត្រូវបានបំផ្លាញដោយក្រុមចោរបំផ្លាញជាតិនិងធម្មជាតិ ធ្វើឱ្យបាក់រលំខូតខាតអស់ជាច្រើន គឺនៅសល់តែកម្ពស់ប្រមាណ៣ទៅ៤ម៉ែត្រប៉ុណ្ណោះ។