ដំណើរកម្សាន្តមាត់ទន្លេ

មាត់ទន្លេជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍មួយនៅក្នុងទីក្រុងរួមមាន ព្រះបរមរាជវាំង វិចិត្រសាល តៀម ភោជនីយដ្ឋាន និងហាងដែលស្ថិតនៅតាមបណ្តោយម្ខាងនៃតិរវិថីព្រះស៊ីសុវត្ថិ ដែលអាចគយគន់ទន្លេចតុមុខ ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ នៅពេលទស្សនាកម្ពុជា អ្នកទេសចរអាចធ្វើដំណើរតាមដងទន្លេមេគង្គនិងគយគន់ទេសភាពដ៏ត្រកាលតាមបណ្តោយច្រាំងទន្លេនេះ។ មានសហគមន៍ជាច្រើន រស់នៅប៉ប្រះនឹងមាត់ទន្លេអស់រយៈពេលជាច្រើនសតវត្សរ៍កន្លងមកហើយ។ អ្នកទេសចរអាចអង្គុយលើដំបូលយានដើម្បីទទួលទានទឹកតែដ៏ឆ្ងាញ់ពិសា ទស្សនាភូមិតូចៗនៅតាមបណ្តោយច្រាំងទន្លេ គយគន់ប្រាសាទដែលអើតលឹមៗពីចម្ងាយ និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ នៅកណ្តាលទន្លេធម្មជាតិនេះ។ ជួនកាលដំណើរកម្សាន្តតាមទន្លេនេះអាចបញ្ជារៀបចំជាពិធីតូចៗក្នុងគ្រួសារដូចជាការជួបជុំមិត្តភក្តិ ឬបុណ្យខួបកំណើតជាដើមបានផងដែរ។

ទីតាំងនៅលើផែនទី