ស្តូបវត្តស្ងួនពេជ

វត្តស្ងួនពេជ្រ ជាទីតាំងសម្លាប់ និងមន្ទីរសន្ដិសុខរបស់ខ្មែរក្រហម។ នៅក្រោយឆ្នាំ១៩៧៩ ឆ្អឹងលលាដ៏ក្បាល និងឆ្អឹងអវៈយវៈមួយចំនួន ត្រូវបានរើសយកមកដាក់តម្កល់នៅក្នុងមន្ទីរបូជនីយដ្ឋានមួយក្នុងបរិវេណវត្តនេះ។ តាមសម្ដីរបស់ សាក្សី បានឱ្យដឹងថា ឆ្អឹងដែលដាក់ តម្កល់នេះ គឺត្រូវប្រជាជនយកមកពីទីតាំងសម្លាប់ក្បែរៗវត្ត។ តាមរបាយការណ៍របស់ ក្រុមស្រាវជ្រាវ ផែនទីរណ្ដៅសាកសពជំនាន់ខ្មែរក្រហមបានបញ្ជាក់ថា ទីនេះមានអដ្ឋិធាតុតិចតួច ប៉ុន្តែនៅតែមានការកសាងមន្ទីរបូជនីយដ្ឋានថ្មីរួចហើយ។

ទីតាំងនៅលើផែនទី