សហគមន៍ទេសចរណ៍កំពង់ឃ្លាំង

កំពង់ឃ្លាំងក៏មានសកម្មភាពដូចរមណីយដ្ឋានទេសចរណ៍ធម្មជាតិដទៃនៅតំបន់នេះ ដែលភ្ញៀវជាតិ និងអន្តរជាតិពេញនិយម ក្នុងការមកទស្សនាបែបធម្មជាតិពិតៗ នូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលមានមុខរបរជាប្រជានេសាទ និងជីវភាពរស់នៅលើផ្ទះបណ្ដែតទឹក។ សេវាកម្មនៃសហគមន៍មានកាណូតតូចធំ ជាង៤០គ្រឿង ដឹកជូនភ្ញៀវកម្សាន្ត និងអាចស្នាក់នៅយូរថ្ងៃក៏បាន។

ទីតាំងនៅលើផែនទី