ប្រាសាទបាក់រោង

ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័នទី២ ពាក់កណ្តាលសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា មានរចនាបថប្រែរូប។ ប្រាសាទបាក់រោងសាងពីឥដ្ឋមានប្រាង្គទោលចំហទ្វារទៅទិសខាងកើតមិនមានកំពែងទេតែមានគូទឹកព័ទ្ធជុំវិញនិងមានស្រះខាងកើត។ ប្រាសាទនេះមានរាងបួនជ្រុងស្មើបែរមុខទៅកើត មានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ប្រាសាទមានមេទ្វារនឹងផ្ដែរធ្វើពីថ្មភក់ ហើយដំបូលជាជាន់បញ្ឆោតថ្នាក់ៗ។ ប្រាសាទមានគូទឹកព័ទ្ធជុំវិញ។ ទំហំក្នុងប្រាសាទប្រវែង ២,៥០ម៉ែត្រ និងខាងក្រៅ ៥.២៤ម៉ែត្រ។

ទីតាំងនៅលើផែនទី