ទំនប់អូរមាន

ប្រភពទឹកធម្មជាតិតំបន់ភ្នំដែលមានទឹកហូរខួបប្រាំងខួបវស្សា គួបផ្សំនឹងទេសភាពដ៏ស្រស់ស្អាតបែបស្រុកស្រែ ធ្វើឱ្យទំនប់ស្រោចស្រពអូរមាន បានទទួលរាក់ទាក់ទេសចរពីចម្ងាយឱ្យមកកម្សាន្តដោយក្ដីសោមនស្ស។ ទីនេះគឺជាគម្រោងកម្មវិធីអភិវឌ្ឍន៍ការគ្រប់គ្រងវិស័យធនធានទឹកហើយបានសាងសង់ចប់នៅឆ្នាំ ២០១៥។ ទីនេះពីដើមឡើយគ្រាន់តែប្រឡាយទឹកមួយតភ្ជាប់ពីទឹកស្ទឹងធម្មជាតិទេ ប៉ុន្តែទំនប់ទឹកនេះមានប្រភពទឹកហូរពីតំបន់ភ្នំដែកដែលស្ថិតនៅក្នុងខេត្តព្រះវិហារ។ បច្ចុប្បន្ននេះទំនប់ទឹកអូរមានបានក្លាយខ្លួនជាទីកម្សាន្តទឹកមួយដ៏ពេញនិយមពីសំណាក់ភ្ញៀវទេសចរនៅក្នុងតំបន់នារដូវកាលបុណ្យប្រពៃណីជាតិធំៗ បើទោះភ្ញៀវទេសចរនៅទីឆ្ងាយៗនៅមិនទាន់ស្គាល់ច្រើនក្ដី។ នៅថ្ងៃបុណ្យអុំទូក ឬភ្ជុំបិណ្ឌ តំបន់ទំនប់អូរមាននេះ មានការរៀបចំពិធីប្រណាំងទូកដែលជាប្រភេទទូកនេសាទរបស់អ្នកភូមិ ដើម្បីជាការកម្សាន្តទៅដល់ទេសចរដែលមកកម្សាន្ត្ដទីនេះ។

ទីតាំងនៅលើផែនទី