ភ្នំជម្រកសត្វ

រមណីយដ្ឋានអេកូទេសចរណ៍ ភ្នំជម្រកសត្វត្រូវបានរៀបចំកែលម្អជារមណីយដ្ឋានដោយសហគមន៍ គាំទ្រដោយអាជ្ញាធរផងដែរ។ តំបន់ភ្នំជម្រកសត្វមានសក្ដានុពលពីធម្មជាតិ មានសម្រស់ស្រស់ស្អាតដែលទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាម្ដងហើយចង់មកម្ដងទៀត។ តំបន់នេះមានដើមឈើធំៗ សម្បូរសត្វព្រៃ ល្អាងថ្មដូចរូបចម្លាក់ ល្អាងជួបស្នេហ៍ ល្អាងថែអូន និង ល្អាងជួបបងជាដើម។ ទេសចរដែលឡើងទៅលើកំពូលភ្នំអាច មើលឃើញទិដ្ឋភាពភ្នំទាំងមូល និងភ្នំដែលនៅរៀងអាយដូចជាភ្នំឈ្អោក ភ្នំក្ងោកមាស ភ្នំដំរីជល់ជាដើម ដែលមានទេសភាពល្អប្រណិតផ្សេងៗពីគ្នា។ រមណីយដ្ឋានមានជណ្ដើរឡើង មានអ្នកនាំផ្លូវ មានកន្លែងលក់ចំណីអាហារត្រឹមត្រូវ និងសុវត្ថិភាពគ្រប់គ្រាន់។

ទីតាំងនៅលើផែនទី