សារមន្ទីរជើងឯក

ដោយស្ថិតនៅចម្ងាយប្រហែលជា១៧គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ វាលពិឃាដ បឹងជើងឯកគឺជាអតីតចម្ការនិងជាកន្លែងបញ្ចុះសពចិន។ ទីនោះធ្លាប់ជាកន្លែង ដែលពួកខ្មែរក្រហមយកអ្នកទោសរាប់ពាន់នាក់ទៅប្រហារជីវិតរវាងឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។ បច្ចុប្បន្ន ទីនោះត្រូវបានគេស្គាល់ថាជា វាលពិឃាដ។ រណ្តៅធំៗដែលមានសាកសពរាប់ពាន់ ត្រូវបានគេប្រទះឃើញនៅឯបឹងជើងឯក ក្រោយពីរបបខ្មែរក្រហមបានដួលរលំ។ អ្នកស្លាប់ភាគច្រើន ជាអតីតអ្នកទោសគុកទួលស្លែង។ ទីនេះជាសាខារបស់មន្ទីរ ស.២១ទួលស្លែង មានឈ្មោះជាមន្ទីរស.២១ ខ។

ទីតាំងនៅលើផែនទី