ពយយាយម៉ៅឬយាយម៉ី ជារមណីយដ្ឋានបែបធម្មជាតិ អមដោយដូងទេរជាច្រើនតាមបណ្ដោយឆ្នេរ ដែលមិនសូវមានមនុស្សស្គាល់នឹងទៅដល់។ នេះជាកន្លែងកម្សាន្តតាមបែបលក្ខណៈធម្មជាតិថ្មីមួយដែលកំពុងពេញនិយមសម្រាប់ទេសចរ ជាពិសេសអ្នកស្រុកនៅតំបន់ជិតៗហើយក៍កំពុងរីកសាយដល់អ្នកចម្ងាយផងដែរ។ តាមផ្លូវចូលពយយាយម៉ី យើងត្រូវធ្វើដំណើរប្រមាណ១០គីឡូម៉ែត្រ អមដោយដងផ្លូវ ដែលមានទេសភាព ជួរភ្នំ ព្រែក ចម្ការកៅស៊ូ ចម្ការក្រូច ចម្ការសាវម៉ៅ ចម្ការធូរេន និងពិសេសគយគន់ទេសភាព ចម្ការដូងប្រេង។ នៅទីនោះមិនទាន់មានលក់អាហារទេ បងប្អូនត្រូវយកម្ហូបអាហារដោយខ្លួនឯង តែសូមចូលរួមថែរក្សាបរិស្ថានទាំអស់គ្នាផង។