សួនសត្វទឹកនិងសត្វព្រៃអង្គរ

ទីនេះជាអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ និង សួនសត្វជាច្រើនប្រភេទ។ អាងចំណុះ ៥០០ម៉ែត្រគូបសម្រាប់ត្រីទឹកសាប និង អាងចំណុះ ៦០០ ម៉ែត្រគូបសម្រាប់ត្រីទឹកប្រៃ មានពូជត្រីនៅប្រទេសកម្ពុជា ថៃ និងវៀតណាមផងដែរ។ ចំណែកនៅខាងក្រៅវិញ ជាសួនសត្វមានទំហំ ១០ ហិកតា ដែលមានសត្វខ្លាមកពីប្រទេសអាព្រិច ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្នំ...។ល។ ដំណើរទស្សនាចរនៅទីនេះអាចចាប់ផ្ដើមដោយអាងចិញ្ចឹមត្រីទឹកសាប, ហាងកាហ្វេ បន្ទាប់មកទៅអាងចិញ្ចឹមត្រីទឹកប្រៃ និងបញ្ចប់ដោយសួនសត្វ។ បុគ្គលិកភាគច្រើននិយាយភាសាអង់គ្លេស ហើយផ្លាកសញ្ញាក៏មានជាពីរភាសាដែរគឺ អង់គ្លេស និងខ្មែរ។

ទីតាំងនៅលើផែនទី